លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ បានជួបជាមួយលោក Donald M. Benton អតីតសមាជិកព្រឹទ្ធសភានៃរដ្ឋ Washington (រដ្ឋនៅភាគខាងលិចសហរដ្ឋអាមេរិក)។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា។ វីអូអេធ្លាប់បានសម្ភាសន៍លោក Benton កាលពីឆ្នាំ២០១៤ អំពីសក្តានុពលរបស់កម្ពុជាសម្រាប់អ្នកវិនិយោគអាមេរិកាំង។
សមាជិកសភាអាមេរិករំលេចកំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា វៀតណាម ឡាវ ភូមា ចំពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន
ក្រុមសមាជិកសភាអាមេរិក ដែលក្នុងនោះរួមមានសមាជិកសភាអាមេរិក គឺលោក Alan Lowenthal ដាក់គម្រោងការធ្វើសន្និសីទសារព័ត៌មានមួយដើម្បីរំលេចពីកំណត់ត្រាសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា វៀតណាម ឡាវនិងភូមាចំពេលលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងជួបប្រជុំជាមួយមេដឹកនាំអាស៊ានរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២-១៣ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ សកល ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ហើយត្រូវគេសង្ស័យថា រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលអាចមានការយកចិត្តទុកដាក់តិចជាងនោះ។ អានព័ត៌មានទាំងស្រុង
លោក ហ៊ុន សែន ប្រធានអាស៊ានមកដល់អាមេរិក និងត្រៀមប្រជុំជាមួយលោក Biden និងមេដឹកនាំអាស៊ាន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោនហើយដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភាក្នុងឋាន:ជាប្រធានអាស៊ានដែលលោកប្រធានាធិបតី អាមេរិក Joe Biden (ចូ បៃដិន) បានអញ្ជើញនិងត្រៀមទទួលស្វាគមន៍លោក ដូចជាមេដឹកនាំអាស៊ានផ្សេងទៀត។ អានអត្ថបទទាំងស្រុង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងព្រឹកថ្ងៃពុធនៅប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។