ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.ទទួល​ខុស​ត្រូ​វ​ចំពោះ​ការទម្លាក់​គ្រាប់​បែក​លើ​មន្ទីរ​ពេទ្យ​នៅ​អាហ្វហ្គានីស្ថាន


លោក​ឧត្តម​សេនីយ​ John Campbell មេ​បញ្ជាការ​យោធា ស.រ.អា. ប្រចាំ​អាហ្វហ្គានីស្ថាន​ ស្ថិត​នៅ​ឯ​វិមាន​រដ្ឋ​សភា​ Capitol Hill ដើម្បី​ធ្វើ​ការ​សក្ខីកម្ម​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា​ ឆ្នាំ​២០១៥។
លោក​ឧត្តម​សេនីយ​ John Campbell មេ​បញ្ជាការ​យោធា ស.រ.អា. ប្រចាំ​អាហ្វហ្គានីស្ថាន​ ស្ថិត​នៅ​ឯ​វិមាន​រដ្ឋ​សភា​ Capitol Hill ដើម្បី​ធ្វើ​ការ​សក្ខីកម្ម​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា​ ឆ្នាំ​២០១៥។

មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ម្នាក់​ថ្លែង​ថា​ កង​កម្លាំង​ស.រ.អា.​ទទួល​ខុស​ត្រូវ​ចំពោះ​ «ការ​ទម្លាក់​គ្រាប់​បែក​ខុស​» លើ​មន្ទី​ពេទ្យ​មួយ​នៅ​ទីក្រុង​ Kunduz ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​សម្លាប់​អស់​មនុស្ស​២២​នាក់។

លោក​ឧត្តម​សេនីយ​ John Campbell ​បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​សភា​មួយ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនថា​ កង​កម្លាំង​អាហ្វហ្គានីស្ថាន​បាន​ស្នើ​សុំ​ឲ្យ​មាន​ការទម្លាក់​គ្រាប់​បែក​លើ​មន្ទីពេទ្យ​ដែល​ចាត់​ចែង​ដោយ​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ឈ្មោះ​ ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ ពី​ព្រោះ​ថា​ក្រុម​បះបោរ​តាលីបង់​បាន​បាញ់​ចេញ​ពី​ទីនោះ។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ស.រ.អា.​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​អស់​រយៈពេល​៣០​នាទី បន្ទាប់​ពី​បាន​ពិនិត្យ​មើល​សំណើរ​នោះ​រួម​មក។

លោក​ថ្លែង​ថា​ «សេចក្តី​សម្រេច​ដើម្បី​ផ្តល់​ការ​ទម្លាក់​គ្រាប់​បែក​តាម​យន្តហោះ​នោះ ជា​សេចក្តី​សម្រេច​របស់​ស.រ.អា. ធ្វើ​ឡើង​តាម​លំដាប់​ថ្នាក់នៃ​កង​បញ្ជាការ​យោធា​ស.រ.អា.» ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ «ស.រ.អា.​មិន​មាន​ចេតនា​ទម្លាក់​គ្រាប់​បែក​លើ​មន្ទីពេទ្យ​ទេ។»

លោក​ Campbell ​ដែល​ដឹក​នាំ​កង​កម្លាំង​អង្គការ​អូតង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាននោះ​ បដិសេធ​មិនពិភាក្សា​ល្អិត​ល្អន់​អំពី​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ទេ ពីព្រោះ​ស.រ.អា.​និង​អង្គការ​អូតង់​កំពុង​បន្ត​ស៊ើប​អង្កេត​រឿង​នេះ។​

នៅ​ឯ​សេតវិមាន​ អ្នក​នាំ​ពាក្យ​ Josh​ Earnest​ បាន​ហៅ​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ថា​ ជា​សោកនាដកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​ ហើយ​ថាស.រ.អា.​ចាត់​ទុក​ថា​ជា​រឿង​ធំ៕

XS
SM
MD
LG