ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា. និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​បី​ទៀត​សច្ចា​ថា​នឹង​យក​អ្នក​វាយ​ប្រហារ​ប្រើ​ឧស័ន្មពុល​ក្នុង​ប្រទេស​ស៊ីរី​មក​ទទួល​ខុស​ត្រូវ


លោក Heiko Maas រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បក់​ដៃ​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas នៅ​ក្នុង​ក្រុង Ramallah កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
លោក Heiko Maas រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បក់​ដៃ​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas នៅ​ក្នុង​ក្រុង Ramallah កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

ប្រទេស​បារាំង​ អាល្លឺម៉ង់​ និង​សហរដ្ឋអាមេរិក​បាន​ត្រួតពិនិត្យ​ទៅ​លើ​អាវុធ​គីមី​សម្លាប់​មនុស្ស​នៅក្នុង​ប្រទេស​ស៊ីរី​ដែល​ត្រូវ​បាន​ប្រើ​វាយប្រហារ​លើ​ពលរដ្ឋ​ស៊ីវិល​កាល​ពី១ឆ្នាំ​មុន​នៅក្នុង​ទីក្រុង Khan Sheikhoun បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​ពួកអ្នក​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​នេះ។

ការ​វាយប្រហារ​នៅពេល​ព្រឹក​ព្រលឹម​កាល​ពី​ថ្ងៃទី៤​ ខែមេសា​ឆ្នាំ២០១៧​យន្តហោះ​ចម្បាំង​ស៊ីរី​បាន​ទម្លាក់​គ្រាប់បែក​មាន​ឧស័ន្ម​ពុល​សារីន​នៅក្នុង​ទីក្រុង​ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន​រួមទាំង​កុមារ​ផងដែរ។

សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ តំណាង​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​បារាំងលោក Jean-Yves Le Drian រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​ លោក Boris Johnson និង​រដ្ឋមន្រ្តី​ការបរទេស​ស្តី​ទី​សហរដ្ឋអាមេរិក​ លោក John Sullivan បាន​ឲ្យ​ដឹង​ថា«មិន​ទាន់​មាន​ការ​រារាំង​អំពើ​ឃោឃៅធ្វើ​ឡើង​ដោយ​របប​គ្រប់គ្រង​ស៊ីរី​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​សង្រ្គាម​រយៈពេល​៧ឆ្នាំ​មក​នេះ»។

ពួកគេ​បាន​ស្តី​បន្ទោស​ប្រទេស​រុស្ស៊ី​ពី​ការ​បរាជ័យ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​ដើម្បី​ធានាឲ្យ​បាន​ថា​ស៊ីរី​នឹង​ឈប់​ប្រើប្រាស់​អាវុធ​គីមី​តាមរយៈ​ការ​បោះឆ្នោត​កាល​ពី​ខែវិច្ឆិកា​ដើម្បី​បិទ​ការ​ស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការប្រើប្រាស់​អាវុធ​របស់​ស៊ីរី៕

XS
SM
MD
LG