របាយការណ៍អ.ស.ប ថាការវាយប្រហារដោយអ្នកតាំងលំនៅជ្វីហ្វលើជនជាតិប៉ាឡេស្ទីន កើនឡើង
តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់មក ការវាយប្រហាររបស់អ្នកតាំងលំនៅជ្វីហ្វលើជនជាតិប៉ាឡេស្ទីន បានកើនឡើង។ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌។ នៅផ្នែកខាងត្បូងនៃតំបន់ West Bank ភូមិជាង១០ ត្រូវបានបំផ្លាញ និងកសិករត្រូវបានបណ្តេញចេញពីដីរបស់ពួកគេ ហើយមនុស្សជាង១ពាន់នាក់ ត្រូវខ្ទាត់ព្រាត់។ លោក Yan Boechat នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុងHebron នៃតំបន់ West Bank។ លោក សាយ មុន្នី ប្រែសម្រួល។