ជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅ សង្កាត់Yarmouk នៅជាយក្រុងដាម៉ាស លាតត្រដាងអំពើឃោរឃៅនៃសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី។ ផ្ទះរបស់ប្រជាជនជាង១៥ម៉ឺននាក់នៅ សង្កាត់ Yarmouk ត្រូវបានបំផ្លាញក្នុងអំឡុងសង្រ្គាមនាឆ្នាំដំបូង។
អ្នកវិទ្យាសាស្រ្តនិយាយថា នៅឆ្នាំ២០២៣នេះ តំបន់អាម៉ាហ្សូនបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត។ ទន្លេនិងបឹងបានរីងស្រកក្នុងកម្រិតទាបបំផុតជាកំណត់ត្រាក្នុងរយៈពេលប៉ុន្មានខែមកនេះ មុនពេលទឹកឡើងមកវិញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់មក ការវាយប្រហាររបស់អ្នកតាំងលំនៅជ្វីហ្វលើជនជាតិប៉ាឡេស្ទីន បានកើនឡើង។
ព្រះវិហារសំខាន់ៗនៅទីក្រុង Bethlehem ក្នុងតំបន់ West Bank បានយល់ព្រមលុបចោលការប្រារព្ធពិធីបុណ្យណូអែលទាំងអស់នៅឆ្នាំនេះដើម្បីប្រឆាំងចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា។ ទីក្រុងប៉ាឡេស្ទីននេះ ដែលត្រូវបានគេស្គាល់ថា ជាកន្លែងកំណើតរបស់ព្រះយេស៊ូគ្រិស្តនឹងរៀបចំត្រឹមកម្មវិធីសាសនាតែប៉ុណ្ណោះ។