ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អន្តោប្រវេសន៍​អ.ស.ប​កោះ​ហៅ​ឲ្យ​មាន​កម្មវិធី​ផ្លាស់ប្តូរ​ទី​តាំង​ធំមួយ​សម្រាប់​ជន​ចំណាកស្រុក


ជន​ចំណាកស្រុក​តវ៉ា​នៅ​ខាង​មុខ​រថភ្លើង​នៅ​ស្ថានីយ៍​ Bickske ប្រទេស​ហុងគ្រី នា​ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥។
ជន​ចំណាកស្រុក​តវ៉ា​នៅ​ខាង​មុខ​រថភ្លើង​នៅ​ស្ថានីយ៍​ Bickske ប្រទេស​ហុងគ្រី នា​ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥។

ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឲ្យ​ទទួលយក​ជន​ភៀស​ខ្លួន​ពីរ​នាក់​ ដើម្បីជួយ​សម្រាល​លំហូរ​ជន​ចំណាក​ស្រុក​ដែល​កំពុង​ស្ថិត​នៅ​ព្រំ​ដែន​សហភាព​អឺរ៉ុប​ដែល​កំពុង​ស្វែង​រកទី​ជម្រក។

លោក Antonio Guterres បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​អនុវត្ត​កម្មវិធី​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​របស់​រដ្ឋ​ទាំងអស់របស់​សហភាព​អឺរ៉ុបដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ដែល​ត្រូវការ​ការ​ពារនេះ។

លោក Guterres បាន​មាន​ប្រសាសន៍​ថា ​វិបត្តិជន​ភៀស​ខ្លួន​នឹង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​សហភាព​អឺរ៉ុប។ ​លោក​មាន​ប្រសាសន៍​ទៀត​ថា សហភាព​អឺរ៉ុប ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​នេះ ​នឹងផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​អ្នក​រត់​ពន្ធ​និង​ជួញ​ដូរ​មនុស្ស​តែ​ប៉ុណ្ណោះ។

​ក្នុង​ខណៈ​នោះ​ដែរ ​នៅ​ក្នុង​ទីក្រុង Bicskeនៃ​ប្រទេស​ហុងគ្រី ​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​ កំពុង​បដិសេធ​ពុំ​ព្រម​ចុះ​ពី​រថ​ភ្លើង​ ដែល​ពួកគេ​បាន​ជិះ​នៅ​ក្នុង​រដ្ឋធានី​ប៊ុយដាប៉េស​ដោយ​សង្ឃឹម​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាលឺ្លម៉ង់ ​ដែល​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​ឋានៈ​ភាព​ជាជន​ភៀស​ខ្លួន​ចំនួន​ប្រាំបី​សែននាក់។ ​ក្រុម​អាជ្ញា​ធរ​ហុងគ្រី​ទទូច​ថា ​ពួកគេ​ត្រូវ​តែ​ចុះ​ឈ្មោះ​ជន​ចំណាក​ស្រុក​ស្រប​ទៅ​តាម​ច្បាប់​សហភាព​អឺរ៉ុប។

​ក្រុម​មន្រ្តី​នៅ​ក្នុង​ទីក្រុង Bicske និយាយ​ថា ​មាន​តែ​មនុស្ស​១៦​នាក់​គត់​បាន​ចុះ​ពី​លើ​រថភ្លើង​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ចុះ​ឈ្មោះ​នៅ​ជំរុំជន​ភៀស​ខ្លួន ​ខណៈ​ដែល​មនុស្ស​រាប់​រយ​នាក់​ទៀត ​ស្ថិត​នៅ​លើ​រថភ្លើង​បាន​ស្រែក​ថា ​គ្មាន​ជំរុំ​ទេ ​ហើយ​ត្រូវ​តែ​ទៅ​ប្រទេស​អាល្លឺម៉ង់។

​ជន​ចំណាក​ស្រុក​រាប់​សែន​នាក់​មក​ពី​ប្រទេស​ស៊ីរី ​អាហ្វហ្គានីស្ថាន​ និងអ៊ីរ៉ាក់ ​បាន​ខិត​ខំ​ចាប់​តាំង​ពី​ខែ​មក​រា​មកឲ្យ​បាន​ទៅ​ដល់​សហភាព​អឺរ៉ុប ​ដើម្បី​ព្យា​យាម​គេចចេញ​ពី​សង្គ្រាម ​និង​ភាព​ក្រីក្រ​ដើម្បី​សុវត្ថិភាព​ និង​ឱកាស​ផ្សេងៗ៕

XS
SM
MD
LG