ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ណែនាំ​ឲ្យ​មាន​តុលាការ​ពិសេស​សម្រាប់​ស៊ើបអង្កេត​សង្រ្គាម​នៅ​ស្រីលង្កា


លោក ​Zeid Ra'ad Al Hussein​ ប្រធាន​គណៈកម្មការ​សិទ្ធិ​អ.ស.ប​ឆ្លើយ​សំណួរ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​នា​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០១៥។
លោក ​Zeid Ra'ad Al Hussein​ ប្រធាន​គណៈកម្មការ​សិទ្ធិ​អ.ស.ប​ឆ្លើយ​សំណួរ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​នា​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០១៥។

អ.ស.ប​បានចេញ​សេចក្តី​រាយការណ៍​នៅថ្ងៃពុធ​នេះ​ ដែល​និយាយ​ថា​ ប្រទេស​ស្រីលង្កា​មិនអាច​ពឹងផ្អែក​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់ខ្លួន​បាន​ទេ​ ហើយ​ប្រទេស​នេះ​គួរ​ប្រើតុលាការ​ពិសេស​ជំនួស​វិញ ​ដើម្បី​ឲ្យមាន​ការ​ទទួល​ខុសត្រូវ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​បាន​កើតមាន​ឡើង​អំឡុង​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​២៦​ឆ្នាំ​នៅ​ប្រទេស​នេះ។ ​

អនុសាសន៍​របស់​អ.ស.ប​នេះ​ធ្វើ​ឡើង​ជាផ្នែក​មួយ​នៃ​របាយការណ៍​អំពី​អ្វី​ដែល​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​និយាយ​ថា ​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​អំឡុង​ពេល​មាន​ជម្លោះ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​បះបោរដែល​ទាមទារ​ឯករាជ្យជាតិ​សម្រាប់​ជនជាតិ​ភាគតិច ​Tamil។​ ការប្រយុទ្ធ​គ្នា​នោះ​បាន​សម្លាប់​មនុស្ស​១០.០០០នាក់​ នេះ​បើ​តាម​ការវាយ​តម្លៃ​ដែលត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ។ ​របាយការណ៍​នោះ​និយាយ​ថា ​ប្រទេស​ស្រីលង្កា​គួរ​តែ​ប្រើ​មធ្យោបាយ​ដែល​ប្រទេស​ផ្សេងៗ​បាន​ប្រើ ​ដូចជា​ចៅក្រម​អង្កេត​អន្តរជាតិ ​រដ្ឋអាជ្ញា​អង្កេត​អន្តរជាតិ មេធាវី​អង្កេត​អន្តរជាតិ​ ​និងអ្នក​ស៊ើប​អង្កេត​អន្តរជាតិ។ ​

លោក ​Zeid Ra'ad Al Hussein​ ប្រធាន​គណៈកម្មការ​សិទ្ធិ​អ.ស.ប​បាន​និយាយ​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​សុទ្ធសាធ​នឹង​មិន​ផ្តល់​ឱកាស​ក្នុង​ការ​លុបបំបាត់​ការ​សង្ស័យ​របស់​ពលរដ្ឋអំពី​បញ្ហា​រក​យុត្តិធម៌​ សម្រាប់​ប្រឆាំង​នឹង​អំពើ​រំលោភបំពាន​ច្រើន​ទសវត្សរ៍​ អំពើ​ខុសឆ្គង​ និង​ការ​បំពាន​ការ​សន្យា​នោះទេ។ ​របាយការណ៍​នេះបាន​កោត​សរសើរ​រដ្ឋាភិបាល​ថ្មីរបស់​ប្រទេស​ស្រីលង្កា​ក្នុង​ការតាំង​ចិត្ត​ធ្វើ​ឲ្យ​មាន​តម្លាភាព​ តែ​របាយ​ការណ៍​នេះក៏​បាន​និយាយ​លម្អិត​អំពី​ឧបសគ្គ​ជាច្រើន​ ដូចជា​កង្វះ​ប្រព័ន្ធ​គួរ​ទុក​ចិត្ត​បាន​សម្រាប់​ការពារ​ជនរងគ្រោះ​ និងសាក្សី៕

XS
SM
MD
LG