ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Maithripala Sirisena បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​​ស្រីលង្គា​


មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​ Maithripala Sirisena (ខាងលើ)​ ដែល​បាន​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​កាន់​តំណែង​លោក​Mahinda Rajapaksa​។
មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​ Maithripala Sirisena (ខាងលើ)​ ដែល​បាន​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​កាន់​តំណែង​លោក​Mahinda Rajapaksa​។

​លទ្ធផល​ដ៏គួរ​ឲ្យភ្ញាក់​ផ្អើលក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​ស្រី​លង្គា​បាន​បង្ហាញ​ថា​ លោក​ Maithripala Sirisena អតីតរដ្ឋមន្ត្រី​ខុទ្ទកាល័យ បានជ័យ​ជម្នះ​លើ​លោក ​Mahinda Rajapaksa​ ដែលជា​មេដឹកនាំ​ប្រទេស​នេះ​ជាយូរមក​ហើយ​។

នៅថ្ងៃ​សុក្រ​នេះ ​លោក ​Mahinda Rajapaksa​ បានសុខចិត្ត​ទទួល​បរាជ័យ​ ហើយ​បានចាក​ចេញពី​វិមាន​ Temple Trees ​ដែល​ជាការិយាល័យ​របស់លោក។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតនិយាយ​ថា លោក Maithripala Sirisena ទទួល​បាន​សំឡេង​គាំទ្រ​៥១,២%នៃ​សន្លឹក​ឆ្នោត​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​លោក Mahinda Rajapaksa បានទទួល​បាន​សំឡេងគាំទ្រ​៤៧,៥%។ ​

លោក ​ Maithripala Sirisena​ ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​បាន​មាន​ប្រសាសន៍​ថា​ យើង​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ស្រី​លង្គា​បាន​សប្បាយរីករាយ​នឹងជ័យ​ជម្នះនេះ។ ​ដូច្នេះ យើង​ចៀសវាង​ការប៉ះពាល់​ឬការ​ប្រមាថគ្នា​។ ខ្ញុំសូមឲ្យ​អ្នកគាំទ្រ​គ្រប់ៗគ្នា​មានការ​អត់ធ្មត់ ​និង​ស្រឡាញ់គ្នា។​ កាលពីបី​បួន​សប្តាហ៍​មុន​ លោក ​Mahinda Rajapaksa ​ត្រូវ​គេ​រំពឹង​ជាទូទៅថា ​នឹង​ទទួលបាន​ជ័យជម្នះដោយ​ងាយក្នុង​ការកាន់​តំណែង​នៅ​អាណត្តិទី​បីទៀត។ តែ​ក្តីរំពឹងនេះ​បាន​ផ្លាស់ប្តូរ​យ៉ាងឆាប់​កាលពី​ខែវិច្ឆិកា​នៅពេល​លោក​ Sirisena​ បាន​ចាក​ចេញពីលោក ​ហើយបាន​ប្រមូលផ្តុំ​ការ​គាំទ្រពី​សំណាក់​តំណាងរាស្ត្រ​ដែលចាកចេញ​ពី​លោក ​Mahinda Rajapaksa៕

XS
SM
MD
LG