ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​៖ កូរ៉េខាងជើង​ផ្តល់​កាំភ្លើង​ដល់​ប៉ូលិស​កុងហ្គោ  


កងរក្សាសន្តិភាព​អ.ស.ប និង​យោធា​ប្រទេស​កុងហ្គោ​នៅ​ក្រុង Mavi ខេត្ត North Kivu កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៤។
កងរក្សាសន្តិភាព​អ.ស.ប និង​យោធា​ប្រទេស​កុងហ្គោ​នៅ​ក្រុង Mavi ខេត្ត North Kivu កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៤។

គ្រូ​បង្វឹក​ទាហាន​កូរ៉េ​ខាង​ជើង​៣០នាក់​ប្រហែល​ជា​បាន​បំពាន​ដល់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ នៅ​ពេល​ដែល​ពួកគេ​ផ្តល់​កាំភ្លើង​ខ្លី​ដល់​យោធា​និង​មន្ត្រី​ប៉ូលិសរបស់​កុងហ្គោ​ ក្នុង​អំឡុង​ពេល​ហ្វឹកហ្វឺន។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ។

អ្នកជំនាញការ​មួយ​ក្រុម​ដែល​ត្រួតពិនិត្យ​តាមដាន​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​កុងហ្គោ​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​ខ្លី​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​យោធា​និង​ប៉ូលិស​ថ្នាក់ជាតិ​របស់​កុងហ្គោ ហើយ​កាំភ្លើង​មួយ​ចំនួន​បាន​ធ្លាក់​ដល់​ដៃ​កងរក្សា​សន្តិភាព​កុងហ្គោ​ដែល​ធ្វើ​ការជាមួយ​នឹង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ។

យោង​តាម​ទាហាន​និង​ប៉ូលិស​កុងហ្គោ កាំភ្លើង​ខ្លី​ទាំង​នោះ​ត្រូវ​ប្រគល់​ឲ្យ​អង្គរក្ស​ប្រធានាធិបតី​កុងហ្គោ​ក្នុង​អំឡុងពេល​នៃ​កម្មវិធី​ហ្វឹកហ្វឺន​កាល​ពី​ឆ្នាំ​២០១៤។ សកម្មភាព​ទាំង​នេះ​គឺ​បំពាន​ដល់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​រារាំង​កូរ៉េខាងជើង​មិន​ឲ្យ​លក់​អាវុធ​ឬ​ផ្តល់​ការហ្វឹកហ្វឺន​យោធា​អ្វី​នោះ​ទេ។

កាំភ្លើង​ខ្លី​មួយ​ចំនួនក្នុង​ចំណោម​កាំភ្លើង​ទាំងអស់​នោះ​ហាក់​ដូចជា​បាន​ធ្លាក់ទៅ​ដល់​តាម​ដងផ្លូវ​នានា​នៃ​រដ្ឋធានី Kinshasa​។ ក្រុមអ្នកជំនាញការ​ទាំង​នោះ​និយាយ​ថា «កាំភ្លើង​ខ្លី​ប្រភេទ​ដូចគ្នា​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ងងឹត​នៅ​ក្នុង​រដ្ឋធានី»។​

ក្រុមអ្នកជំនាញការ​ទាំង​នោះ​ក៏​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះ​ដែរ​ថា ​ប្រទេស រវ៉ាន់ដា (Rwanda) នៅ​តែ​បន្ត​បង្វឹក​យុទ្ធសាស្ត្រ​យោធា​ដល់ជនភៀសខ្លួន​ប៊ូរុនឌី​ ដែលមាន​គោលបំណង​ចង់​ទម្លាក់​លោក​ប្រធានាធិបតី Pierre Nkurunziza នៃប្រទេស​ប៊ូរុនឌី​ចេញ​ពី​តំណែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG