ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើតក្រុមមួយដែលចងក្រងឯកសារលើបទចោទប្រកាន់ឧក្រិដ្ឋកម្មដែលធ្វើឡើងរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ក្រុមប្រឹក្សាដែលមានសមាជិក៤៧រូបបានបោះឆ្នោត៣៥សំឡេងទល់នឹង៣សំឡេងដែលនឹងបង្កើតយន្តការឯករាជ្យមួយដែលនឹងបន្តគណៈកម្មការស្វែងរកការពិតមុន។
លោកស្រី Tirana Hassanនៃអង្គការសិទ្ធិមនុស្សAmnesty International បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គ ការសហប្រជាជាតិឲ្យបញ្ជូនបញ្ហានេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។លោកស្រីនិយាយថា «យន្តការថ្មីដែលមានអាណត្តិនៅថ្ងៃនេះនឹងប្រមូលនិងរក្សាភស្តុតាងនិងរៀបចំសំណុំរឿងសម្រាប់កាត់ទោសផ្នែកព្រហ្មទណ្ឌនៅថ្ងៃអនាគតចំពោះអ្នកទទួលខុសត្រូវឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងនៅក្រោមច្បាប់អន្តរជាតិ»។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៧សែននាក់បានរត់គេចខ្លួនពីរដ្ឋ Rakhineទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងចាប់តាំងពីរដ្ឋាភិបាល មីយ៉ាន់ម៉ាដែលមានអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនបានចាប់ផ្តើមបង្ក្រាបយ៉ាងខ្លាំងនៅទូទាំងតំបន់នៅឆ្នាំ២០១៧នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ដែលបានធ្វើឡើងដោយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា។ ពួកអ្នកសង្កេតការណ៍អន្តរជាតិបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាពីការដុតភូមិនិងធ្វើការចាប់រំលោភ ធ្វើទារុណកម្មនិងកាប់សម្លាប់។ អង្គការសហប្រជាជាតិបានចាត់ទុកស្ថានភាពនេះថាជាការបោសសម្អាតខាងជាតិសាសន៍៕