ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ឡាវ​បង្កើន​ការ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​នៃ​ការ​បំពាន​ផ្លូវ​ភេទ


លោកស្រី Maud De Boer-Buquicchio អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជួញដូរ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្លឹប​កាសែត​ជាតិ​របស់​ប្រទេស​ជប៉ុន​ នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០១៥។
លោកស្រី Maud De Boer-Buquicchio អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជួញដូរ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្លឹប​កាសែត​ជាតិ​របស់​ប្រទេស​ជប៉ុន​ នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០១៥។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ផ្នែក​ការ​កេង​ប្រវ័ញ្ច និង​ការ​ជួយ​ដូរ​កុមារ​ម្នាក់​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឡាវ​បង្កើន​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​សង្គម​សម្រាប់​ជន​រងគ្រោះ​ដែល​ជា​កុមារ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​កុមារ។

លោកស្រី Maud De Boer-Buquicchio អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជួញដូរ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ បាន​អំពាវនាវ​ដូច​នេះ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឡាវ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឡាវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​យុទ្ធនាការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន និង​ការ​ជួញដូរ​កុមារ។

លោកស្រី​បាន​គាំទ្រ​វិធានការ​របស់​ក្រសួង​ការងារ និង​សន្តិសុខ​សង្គម​របស់​ប្រទេស​ឡាវ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ UNICEF និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​បង្កើត​បណ្ដាញ​ការពារ​កុមារ​នៅ​ក្នុង​ភូមិ និង​ស្រុក​នានា។ ប៉ុន្តែ លោកស្រី​បាន​និយាយ​ថា បណ្ដាញ​ទាំង​នេះ​នៅ​រាយប៉ាយ និង​ពឹងផ្អែក​លើ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ឡើយ។

លោកស្រី​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​បន្ថែម​ទៀត នៅ​ក្នុង​ការ​កំណត់ និង​រារាំង​មិន​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កម្រិត​ខ្ពស់​លើ​ក្មេង​ស្រី និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្រិត​ខ្ពស់​លើ​ក្មេង​ប្រុស។

ប្រទេស​ឡាវ​នៅតែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​ពីរ​នៃ​បញ្ជី​តាមដាន​របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្ដោត​លើ​ការ​តាមដាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ ហើយ​ពេល​ដែល​រដ្ឋាភិបាល​ឡាវ​បរាជ័យ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កម្រិត​អប្បបរមា​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នេះ គេ​ឃើញ​មាន​កិច្ច​ប្រឹងប្រែង​សំខាន់ៗ​នានា​កំពុងតែ​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៕

XS
SM
MD
LG