ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជា​ជាតិ​រិះ​គន់​គោលនយោបាយ​ជន​ភៀស​ខ្លួន​របស់​អូស្រ្តាលី


រូបភាពឯកសារ ៖ ប៉ូលិសយាមទូកឈើមួយដែលកំពុងដឹកជនភៀសខ្លួនភាគតិច Rohingya ជាច្រើនពីប្រទេស មីយ៉ាន់ម៉ា។ អូស្រ្តាលីនិយាយថាគោលនយោបាយពួកគេបានការពារអ្នកស្វែងរកសិទ្ធជ្រកកោនមិនឲ្យប្រថុយជីវិតនៅលើទូក។
រូបភាពឯកសារ ៖ ប៉ូលិសយាមទូកឈើមួយដែលកំពុងដឹកជនភៀសខ្លួនភាគតិច Rohingya ជាច្រើនពីប្រទេស មីយ៉ាន់ម៉ា។ អូស្រ្តាលីនិយាយថាគោលនយោបាយពួកគេបានការពារអ្នកស្វែងរកសិទ្ធជ្រកកោនមិនឲ្យប្រថុយជីវិតនៅលើទូក។

គោល​នយោបាយ​ជន​ភៀស​ខ្លួន​របស់​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ថ្កោលទោស​ដោយ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ចម្បង​មួយ​របស់​អង្គការសហប្រជាជាតិ។ ការ​រិះគន់​នេះ​កើត​មាន​ឡើង​នៅ​ពេល​ក្រុម​មន្រ្តី​និយាយ​ថា ​ចលាចល​ហិង្សា​នៅ​មជ្ឈមណ្ឌល​មួយ​សម្រាប់​ជន​ទេសន្តរប្រវេសន៍​លើ​កោះ​ Christmas កំពុង​ត្រូវ​បាន​បង្រ្កាប។​

គោល​នយោបាយ​ជន​ភៀស​ខ្លួន​របស់​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ថ្កោលទោស​ដោយ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ចម្បង​មួយ​របស់​អង្គការសហប្រជាជាតិ។ ការ​រិះគន់​នេះ​កើត​មាន​ឡើង​នៅ​ពេល​ក្រុម​មន្រ្តី​និយាយ​ថា ​ចលាចល​ហិង្សា​នៅ​មជ្ឈមណ្ឌល​មួយ​សម្រាប់​ជន​ទេសន្តរប្រវេសន៍​លើ​កោះ​ Christmas កំពុង​ត្រូវ​បាន​បង្រ្កាប។​

អូស្ត្រាលី​ឃុំ​ខ្លួនដោយ​ស្វ័យប្រវត្តិ​នូវជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដែល​ចូល​ទៅក្នុង​ប្រទេសដោយ​គ្មាន​ទិដ្ឋាការ។ អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ជំរំដ៏​ឆ្ងាយ​នៅ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ខាង​ត្បូង​នៅ​ក្នុង​ប្រទេស Papua New Guinea និង​ណូរូ (Nauru)។

ក្នុង​សវនាការ​មួយ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ច្រើន​ជាង​១០០​បាន​បញេ្ចញ​មតិ​ប្រឆាំង​នឹង​គោលនយោបាយ​ជន​ភៀស​ខ្លួន​របស់​អូស្រ្តាលី។​ ប្រទេស​ជាច្រើន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា (Canberra) បញ្ឈប់​ការ​ឃុំ​ខ្លួន​កុមារ​ និង​ការ​បញ្ជូន​ទៅ​ជាយ​សមុទ្រ។

លោកស្រី Divya Khosla ដែលជាអ្នកតំណាង​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​និយាយ​ថា អូស្រ្តាលី​ត្រូវ​តែ​ធានា​ថា​ អ្នក​ជាប់​ឃុំ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើៗ​គ្នា។

​«យើង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​អូស្រ្តាលី​ធានា​ថា​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​មនុស្ស​ធម៌​ និង​ការ​គោរព​សិទ្ធិមនុស្ស​ផ្សេងៗ​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នានា ​រួម​មាន​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ជាយ​សមុទ្រ​ក្នុងប្រទេស Papua New Guinea និង​ប្រទេស​ណូរូ»។

ប៉ុន្តែ​មន្រ្តី​អូស្ត្រាលី​ លោក Steve McGlyn បាន​ប្រាប់​សវនាការ​ថា​ គោលនយោបាយ​ជាច្រើន​បាន​ការពារ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​មិន​ឲ្យ​ប្រថុយ​ជីវិត​របស់​ពួកគេ​លើ​សមុទ្រ​ដោយ​ព្យាយាម​ទៅ​អូស្រ្តាលី​តាម​ទូក​ និង​ដាក់​សម្ពាធ​លើ​បណ្តាញ​ក្រុម​ជួញ​ដូរ​មនុស្ស។​

លោក​និយាយ​ថា​ «គោលនយោបាយ​ព្រំដែន​របស់​អូស្រ្តាលី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស​ដោយ​ជន​ខិលខូច​ ហើយ​ថែម​ទាំង​បាន​សង្រ្គោះ​ជីវិត​មនុស្ស​រាប់​មិន​អស់​នៅ​ដែន​សមុទ្រ។ ការ​ថយចុះយ៉ាង​ច្រើន​ជា​បន្តបន្ទាប់ និងប្រកប​ដោយ​ចីរភាព​នៃ​ការ​ធ្វើ​ដំណើរ​យ៉ាង​ប្រថុយប្រថាន​នៅ​តាម​ដែន​សមុទ្រ​ ដែល​ជា​លទ្ធផល​នៃ​វិធី​សាស្រ្ត​គ្រប់គ្រង​ទេសន្តរប្រវេសន៍​របស់​ប្រទេស​អូស្រា្តលី​ បាន​ធ្វើ​ឲ្យ​ប្រទេស​នេះអាច​ធ្វើ​ការតាំង​ទីលំនៅ​ដល់​ជន​ភៀសខ្លួន​បាន​ច្រើន​ជាង​មុន​សម្រាប់​កម្មវិធី​មនុស្សធម៌នានា»។

នៅ​មណ្ឌល​ឃុំ​ខ្លួន​លើ​កោះ​ Christmas អាជ្ញាធរ​ជា​ច្រើន​និយាយ​ថា​ ចលាចល​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃទី០៨ វិច្ឆិកា​បាន​បញ្ចប់​ហើយ។

ចលាចល​ទាំង​នោះ​ត្រូវ​បាន​បង្ក​ឡើង ​នៅ​ពេល​អ្នកទោសអំបូរ Kurd កាត់​អ៊ីរ៉ង់ម្នាក់​ ​ដែល​បាន​រត់​ចេញ​ពី​ជំរំត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ស្លាប់​នៅ​ខាង​ក្រៅ​ជំរំ។​ អ្នកទោស​ជា​ច្រើន​បាន​ដុត​ភ្លើង ​និង​ឃុំខ្លួនឯងក្នុង​បរិវេណ​ជំរំ​ ដោយ​មាន​ប្រដាប់​អាវុធ​នឹង​ខ្លួន។​ ក្រុម​មន្រ្តី​និយាយ​ថា​ ភាព​ស្ងប់ស្ងាត់​ត្រូវ​បាន​ត្រឡប់​មក​សភាព​ដើម​វិញ​ បន្ទាប់​ពី​មាន​ការ​ចរចា​ផ្សេងៗ​ជាមួយ​នឹង​អ្នក​ជាប់​ឃុំ​ទាំង​នោះ។

កោះ​ Christmas ស្ថិត​នៅ​ប្រហែល​២.៥០០គីឡូម៉ែត្រ ប៉ែក​ពាយព្យ​នៃ​ទីក្រុង​ Perth របស់​ប្រទេស​អូស្រ្តាលី​ និង​៣៨០​គីឡូម៉ែត្រ​ខាង​ជើង​កោះ​ជ្វា​របស់​ប្រទេស​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG