ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការអ.ស.ប ផ្តល់សម្ភាសន៍ពីតំបន់អង់តាក់ទិកដែលទឹកកកកំពុងរលាយ នៅមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres ឈរនៅមុខមូលដ្ឋានអាកាស Eduardo Frei នៅកោះ King George ទី្វបអង់តាក់ទិក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres ឈរនៅមុខមូលដ្ឋានអាកាស Eduardo Frei នៅកោះ King George ទី្វបអង់តាក់ទិក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

មួយ​ថ្ងៃ​មុនពេល​កិច្ចពិភាក្សា​ស្តីពី​អាកាសធាតុ​អន្តរជាតិ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres បានទៅ​ទស្សនា​ទ្វីបអង់តាក់ទិក​ដ៏សំខាន់​ជាសាកល​ដើម្បី​ផ្ញើសារ​ថា៖​ «យើង​ពិត​ជាត្រូវតែ​ធ្វើ​សកម្មភាព​ភ្លាមៗ»។​ អង់តាក់ទិក​ជាកន្លែង​ដែល​ទឹកកក​បាន​កក​រាប់លាន​ឆ្នាំ​ កំពុង​រលាយ​ដោយសារ​តែ​ការប្រែប្រួល​អាកាស​ធាតុ​បង្ក​ឡើងដោយ​មនុស្ស ។

លោក Guterres ថ្លែង​នៅចុង​សប្តាហ៍​មុនថា​ «អ្វីកើតឡើង​នៅអង់តាក់ទិក​មិន​ស្ថិត​នៅក្នុង​ទ្វីប​អង់តាក់ទិក​ទេ» ។

បន្ថែម​ពីលើការ​បំផ្លាតពន្លឺ​ព្រះអាទិត្យដ៏​ច្រើន នៅឆ្ងាយ​ពីផែនដី​ អង់តាក់ទិក​សម្រួល​អាកាសធាតុ​របស់​ភព​ផែន​ដី​ ដោយសារតែ​ទឹកកក​ និង​ទឹកត្រជាក់​របស់វា​ជំរុញ​ចរន្តទឹក​សមុទ្រ​ដ៏សំខាន់។ នៅពេល​ដែល​ទឹកកក​ រលាយ​ក្នុង​បរិមាណ​ដ៏ច្រើន​ វាបង្កើន​កម្រិត​ទឹក​សមុទ្រ​ និងផ្លាស់ប្តូរ​អ្វីៗ​ដូចជា​អំបិល​ និងជម្រក​របស់​សត្វ​សមុទ្រ។

នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​នៃភាគី​ដែលត្រូវ​បានគេ​ស្គាល់ថា​ COP​ ប្រទេស​នានា​ត្រូវបាន​គេសន្មត​ថា​នឹង​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​និង​ពង្រឹងការ​ប្តេជ្ញាចិត្តដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ុន្តែ​មក​ដល់​ពេលនេះ​មិនទាន់​មាន​ប្រទេស​គ្រប់គ្រាន់​ដើម្បី​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ដែល​បណ្តាល​ឱ្យ​ឡើងកំដៅ​ទេ។

លោក Guterres បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​បីថ្ងៃ​ទៅកាន់​ទ្វីប​ភាគ​ខាងត្បូង។ ប្រធានាធិបតី​ឈីលី ​លោក​Gabriel Boric បានរួម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស ​Eduardo Frei លើកោះ King George​ របស់​ឈីលី។ អ្នកវិទ្យាសាស្ត្រ ​និង​សមាជិក​យោធា​ឈីលី​បាន​ប្រមូលផ្តុំ​ជាមួយ​លោក Guterres នៅលើ​កប៉ាល់​ដែល​គេ​មើល​ផ្ទាំង​ទឹកកក​ និង​សត្វស្លាប​សមុទ្រ ​រួមទាំង​សត្វ​ penguins​ នោះ។

លោក Guterres បាន​ពណ៌នា​អំពី​សន្និសីទ ​COP28 ​ដែល​ចាប់ផ្តើម​នៅថ្ងៃ​ទី ៣០ ខែវិច្ឆិកា​នៅទីក្រុង​ឌូបៃ និងចប់​ជាងពីរ​សប្តាហ៍​ទៀត​ថា​ នេះជា​ឱកាស​ដែល​ប្រទេស​នានា​ «សម្រេចចិត្ត​ដំណាក់កាល​ចាកចេញពី​ឥន្ធនៈ ផូស៊ីល​ក្នុងពេល​សមស្រប​មួយ» ដើម្បី​ការពារ​ពិភពលោក​ពីការ​ឡើង​កំដៅ ​១,៥ អង្សាសេ​លើសពី​សីតុណ្ហភាព​មុន​ឧស្សាហកម្ម។

អ្នកវិទ្យាសាស្ត្រ​បានស្នើឲ្យ​កំណត់ព្រំដែន​ដ៏សំខាន់​មួយ​ដែល​អាច​ចៀសវាង​មហន្តរាយ​ការប្រែប្រួល​អាកាស​ធាតុសម្រាប់​មនុស្ស​រាប់លាន​នាក់។ ប៉ុន្តែ​ដំណាក់កាល​បែបនេះ​មិនទាន់​ឈានទៅ​រកកិច្ច​ព្រមព្រៀង​ផុសចេញ​ពី​សន្និសីទ​ទាំងនេះ​ទេ​មកទល់​ពេលនេះ​ ហើយ​ឥទ្ធិពល​នៃក្រុមហ៊ុន ​និងប្រទេស​ប្រើ​ឥន្ធនៈ​ផូស៊ីលនៅ​មាន​ជំហរ​រឹងមាំ។

លោក Guterres បាន​ថ្លែងថា​សន្និសីទ​ COP28​ ក៏ផ្តល់​ឱកាស​ឱ្យ​ប្រទេស​នានា​ប្តេជ្ញាចិត្ត​ចំពោះ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ថែមទៀត​ និងធ្វើឱ្យ​ប្រសើរឡើង​នូវប្រសិទ្ធភាព​ថាមពល​នៃ​បណ្តាញ​អគ្គិសនី​ និង​បច្ចេក​វិទ្យា​ដែល​មាន​ស្រាប់។

ខណៈ​លោក Sultan al-Jaber ប្រធាន​ក្រុមហ៊ុន​ប្រេងជាតិ Abu Dhabi ​និងជា​ប្រធានកិច្ច​ពិភាក្សា​ឆ្នាំនេះ​ លោក​អគ្គលេខាធិការ​អ.ស.ប.ថ្លែងថា​ ទំនាក់ទំនង​របស់​លោក​Sultan ​ចំពោះ​វិស័យ​នេះ​ផ្តល់ឱ្យ​លោក​ នូវ«ទំនួល​ខុស​ត្រូវ​កាន់តែ​ធំ» ដើម្បី​លើកទឹក​ចិត្តដល់​ឧស្សាហកម្ម​ឥន្ធនៈ​ផូស៊ីល​ ធ្វើការ​វិនិយោគ​លើ​ថាមពល​ស្អាត​ថែម​ទៀត។

XS
SM
MD
LG