ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ៊ុយក្រែន​លុប​ចោល​ឋានៈ​អព្យាក្រឹត​ភាព​និង​មិន​ចូល​បក្ស​សម្ព័ន្ធ

អនុប្រធាន​សភាអ៊ុយក្រែន​​បាន​​សាទរ​បន្ទាប់​ពី​ការ​ប្រកាស​​​ឋានៈ​អព្យាក្រឹតភាព​និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ នៅក្នុង​សភា​នៃ​ទីក្រុង​ Kyiv ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ២០១៤។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ខឹង​សម្បារ​ពីព្រោះ​រុស្ស៊ី​យល់​ឃើញ​ថា​ ការ​ពង្រីក​សម្ព័ន្ធ​មិត្ត​របស់​លោក​ខាង​លិច​ជាមួយ​ប្រទេស​លោក​ខាង​កើត​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លូន។

កាល​ពី​ថ្ងៃអង្គារ ប្រទេស​អ៊ុយក្រែនបាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត​ក្នុង​ការ​ស្វះស្វែង​ឲ្យ​ទទួល​បាន​សមាជិកភាព​ក្នុង​អង្គការ​អូតង់ នៅ​ពេល​សភា​នៃ​ប្រទេស​នេះ​បាន​អនុម័ត​ច្បាប់​មួយ​ដោយ​មាន​សំទ្បេងឆ្នោត​គាំទ្រ​ច្រើន​លើស​លប់​ដើម្បី​លុប​ចោល​ឋានៈ​អព្យាក្រឹត​និង​មិន​ចូល​បក្ស​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ (Kyiv)។​

ពួក​សមាជិក​សភា​អ៊ុយក្រែន​បានបោះឆ្នោត​គាំទ្រ​ចំនួន​៣០៣​សំទ្បេង​ទល់​នឹង​៨​សំទ្បេងក្នុង​ការ​ទម្លាក់​ចោល​ឋានៈ​មិន​ចូល​បក្ស​សម្ព័ន្ធ។​

ថ្លែង​ទៅ​កាន់​អង្គប្រជុំ​មួយ​ក្នុង​សភា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន Pavio Klimkin ​បាន​មាន​ប្រសាសន៍​ថា​ វិធានការ​នេះ​ជំរុញ​ប្រទេស​ឲ្យ​ចូល​ជិតអង្គការ​អូតង់​ជាង​មុន​ហើយ​បើក​«យន្តការ​ថ្មី​និង​ទម្រង់​ថ្មី​នៃ​ការ​ធ្វើឲ្យ​សម្រេច​គោល​ដៅ​នៃ​គោល​នយោបាយ​ក្នុង​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធិភាព»។

លោក​ Oleh Lyashko ​សមាជិក​ម្នាក់ទៀត​នៃសភា​អ៊ុយក្រែន​បាន​គាំទ្រ​ដល់​ការ​លុបចោល​ឋានៈ​មិន​ចូល​បក្ស​សម្ព័ន្ធ​នេះ​ ដោយ​លោក​បាន​និយាយ​ថា ​«ទីតាំង​របស់​ប្រទេស​អ៊ុយក្រែនគឺ​នៅ​ក្នុង​ទ្វីបអឺរ៉ុប ហើយ​កន្លែង​របស់​ប្រទេស​អ៊ុយក្រែន​គឺនៅ​ក្នុង​អង្គការ​អូតង់»។

ក៏​ប៉ុន្តែ​ ពួក​អ្នក​ប្រឆាំង​បាន​និយាយ​ ថា​ការ​អនុម័ត​ច្បាប់​នេះ​នឹង​នាំ​ឲ្យ​មាន​ភាព​តានតឹង​នៅ​ខាង​ក្នុង​និងខាង​ក្រៅ​ប្រទេស​អ៊ុយក្រែន។ ​ដោយ​សម្តែង​ទស្សនៈ​ប្រឆាំង​ លោក​ Alexander Vilku ​សមាជិក​សភា​ម្នាក់​ទៀត​បាន​និយាយ​ថា​ សេចក្តី​សម្រេច​នេះ«នឹង​មិន​នាំ​ឲ្យមាន​អ្វី​ល្អប្រសើរទេ»៕

XS
SM
MD
LG