ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អ៊ុយក្រែន​អនុម័ត​ការ​ហាមប្រាម​លើ​ក្រុម​សាសនា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ


រូបឯកសារ៖ ព្រះវិហារ Kyiv-Pechersk Lavra ទី​បរិសុទ្ធ​នៃ​គ្រិស្តសាសនិក​ Eastern Orthodox ក្នុង​ទីក្រុងកៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​២៣ មីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ព្រះវិហារ Kyiv-Pechersk Lavra ទី​បរិសុទ្ធ​នៃ​គ្រិស្តសាសនិក​ Eastern Orthodox ក្នុង​ទីក្រុងកៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​២៣ មីនា ឆ្នាំ២០២៣។

សភា​អ៊ុយក្រែន​បាន​ហាមឃាត់​សកម្មភាព​របស់​ក្រុមសាសនា​ដែល​មាន​ទំនាក់ទំនង​នឹង​វិហារគ្រិស្ត​អូស្សូដក់​របស់​រុស្ស៊ី ​ឬ​ក្រុម​ជំនឿ​ផ្សេង​ទៀត​ដែល​គាំទ្រ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន។

វិធានការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​សំដៅ​លើ​ព្រះវិហារ​គ្រិស្តអូស្សូដក់​អ៊ុយក្រែន។ វិហារ​នេះ​មានទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ទីក្រុងមូស្គូ ​ប៉ុន្តែ​ឥឡូវនេះ​បាន​អះអាង​ថា​នៅ​ឯករាជ្យ។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​អ៊ុយក្រែន​និយាយ​ថា វិហារ​នេះ​នៅ​តែ​ជាប់ជិតដិតនឹង​ក្រុង​ម៉ូស្គូ។

មេ​ដឹកនាំ​សាសនា​គ្រិស្តអូស្សូដក់​របស់​រុស្ស៊ី​បាន​ពណ៌នា​ការចូលឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ថា​ជា​សង្រ្គាម​ព្រះប្រទានពរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG