ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីអ៊ុយក្រែន៖ ក្រុម​ឧទ្ទាម​បន្ត​វាយប្រហារ​ទោះបី​ជា​មាន​បទ​ឈប់​បាញ់​គ្នា​

ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ធ្វើ​ការ​ចោទ​សួរ​ទៅ​បុរស​ម្នាក់​នៅ ក្រុង​ Uglegorsk ភាគខាងកើត​ប្រទេស​អ៊ុយក្រែន​។ ក្រុម​បំបែក​រដ្ឋ​គាំ​ទ្រ​ដោយ​រុស្ស៊ីបាន​បាញ់​មក​លើ​ទីតាំង​របស់​អ៊ុយក្រែន ជា​ច្រើន​លើក​ច្រើន​សារ​កាល​ពី​យប់រំលង​អាធាត្រ ទោះបី​ជា​មាន​​បទ​ឈប់​បាញ់​មួយ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​៥​ថ្ងៃ​មុន​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​យោធា​នៃ​ប្រទេស​អ៊ុយក្រែន​និយាយថា ក្រុម​បំបែក​រដ្ឋ​គាំ​ទ្រ​ដោយ​រុស្ស៊ីបាន​បាញ់​មក​លើ​ទីតាំង​របស់​អ៊ុយក្រែន ជា​ច្រើន​លើក​ច្រើន​សារ​កាល​ពី​យប់រំលង​អាធាត្រ ទោះបី​ជា​មានបទ​ឈប់​បាញ់​មួយ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​៥​ថ្ងៃ​មុន​ក៏​ដោយ។

លោក Anatoliy Stelmakh បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​ឧទ្ទាម​ផ្តោត​ការ​វាយ​ប្រហារ​ទៅលើម្តុំ​ទីក្រុង Donetsk ​ដោយ​បានផ្លោង​គ្រាប់ចូល​ភូមិ Kurakhove ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ភូមិ Berdyansk ​នៅ​ជិត​ទីក្រុង​កំពង់ផែ Mariupol ​ក៏​ត្រូវ​រង​គ្រាប់កាំ​ភ្លើង​ត្បាល់​កាល​ពី​យប់​មិញដែរ។

លោក Stelmakh ​បាន​និយាយ​ថា រុស្ស៊ី​ក៏​កំពុង​តែ​ដឹក​ឧបករណ៏​យោធា​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​រួម​មាន​ទាំង​រថ​ក្រោះ ដែល​សំដៅ​ទៅ​តំបន់​ក្រុម​ឧទ្ទាម​កាន់​កាប់​នៅ​ Novoazovsk ផង​ដែរ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG