ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៩:០០ ១.៣.២០២២

ភាព​ឯកោ​របស់​រុស្ស៊ី​រីកកាន់​តែ​ធំ​នៅ​ពេល​ដែល​ការប្រយុទ្ធ​របស់​អ៊ុយក្រែន​កាន់តែ​ខ្លាំង​ឡើង

រុស្ស៊ី​នៅ​ថ្ងៃ​អង្គារនេះ បាន​រងភាព​ឯកោ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ការឈ្លានពាន​របស់​ខ្លួនលើ​ប្រទេស​អ៊ុយក្រែន ស្របពេល​ដែល​ការវាយប្រហារ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនទទួល​រង​ការតស៊ូ​យ៉ាង​ស្វិតស្វាញពី​សំណាក់​កងទ័ព​អ៊ុយក្រែន​ដែល​បាន​រារាំង​ការសម្រេចចិត្ត​រុល​ទៅមុខ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បើ​ទោះ​បីជា​មាន​ការបាញ់​ផ្លោង​យ៉ាង​ខ្លាំងនិង​មានក្បួន​រថយន្ត​យោធា​រុស្ស៊ី​យ៉ាងច្រើន​នៅខាង​ក្រៅ​រដ្ឋធានី​កៀវ​ក្តី។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​អ៊ុយក្រែនបាន​រាយកាណ៍​ថា ការ​បាញ់គ្រាប់​ផ្លោងដាក់​ទីក្រុងKharkiv ដែល​ជា​ទីក្រុង​ធំ​ទី ២​របស់​អ៊ុយក្រែន បាន​សម្លាប់​ពលរដ្ឋ​ស៊ីវិល​អស់​រាប់​សិប​នាក់។ គេ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​អំពីតួលេខ​នៃ​ជន​រងគ្រោះ​និង​ការស្លាប់នៅក្នុង​ការវាយ​ប្រហារ​នោះ បាន​នៅ​ឡើយទេ​រហូត​មក​ដល់​ពេល​នេះ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

២១:០០ ១.៣.២០២២

បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន បន្ត​ធ្វើឡើង​នៅ​ទីក្រុង​បាងកក

បាតុកម្ម​ឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ​ពីរ​ថ្ងៃ​ជាប់ៗគ្នា ដោយ​ក្រុម​បាតុករ​រាប់​រយ​នាក់​ បាន​ដង្ហែ​ក្បួន​ពី​ឧទ្យាន Lumpini នៃ​ទីក្រុង​បាងកក​ ឆ្ពោះ​ទៅ​កាន់​ឧទ្យាន Benchakitti។

លោក Oleklsandr Polieno ជា​វិស្វករ​កម្មវិធី Software កុំព្យូទ័រ​ជនជនជាតិ​អ៊ុយក្រែន ​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល ៦ ឆ្នាំ​មក​ហើយ។ លោក ​បាន​ជិះ​យន្តហោះ​ចេញ​ពី​កោះ Phuket ដើម្បី​មក​ចូលរួម​បាតុកម្ម​នេះ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នេះ ​ជា​រឿង​មួយដែល​យើង​អាច​ធ្វើ​បាន​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​គាំទ្រ​អ៊ុយក្រែន។ វា​បង្ហាញ​ថា មនុស្ស​គ្រប់​រូប​យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​អ៊ុយក្រែន ​ហើយពលរដ្ឋ​អ៊ុយក្រែន​នៅ​ទីនោះ​ ទទួល​បាន​ការគាំទ្រ​ពី​ពួក​យើង»។

អ្នកស្រី Sophie ជា​គ្រូ​បង្រៀន​ជនជាតិ​អ៊ុយក្រែន​ផ្នែក​សិល្បៈ​ដែល​ស្នើ​សុំ​មិន​ប្រាប់​នាម​ត្រកូល។ អ្នក​ស្រី​ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​នៅ​អ៊ុយក្រែន កំពុង​ទទួល​រង​ការ​ឈឺ​ចាប់។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

២២:៥៧ ១.៣.២០២២

អ្នក​វិភាគ​នៅ​កម្ពុជា​ថា​ការចរចា​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ ​ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ

អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មិន​មាន​សុទិដ្ឋិនិយម​ថា ការ​ចរ​ចា​ដែល​អាច​ឈាន​ទៅ​បន្ថយភាព​តានតឹង​នៅអ៊ុយក្រែន​ អាច​ធ្វើទៅរួច​នោះ​ទេ​ នៅពេល​មេដឹកនាំ​រុស្ស៊ីគ្មាន​ចេតនា​បន្ធូរ​ដៃ​ក្នុង​ការ​វាយ​ប្រហារ​ទៅលើប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​មួយ​នេះ។

អ្នកវិភាគ​នយោបាយ​លោក​ សេង សារី​ យល់​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​រីកធំ​ ប្រសិន​បើមាន​ការលូកដៃ​ពី​ភាគី​ផ្សេង​ទៀត និង​ថា​ការ​ចរចា​ដើម្បី​បន្ថយ​ការ​តបត​គ្នាដោយ​អាវុធ​នៅ​អ៊ុយ​ក្រែន​នឹង​មិន​អាច​ទៅរួច​ ទេ​ខណៈរុស្ស៊ី​មិន​ព្រម​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖​ «បើ​សិន​ជា​ក្នុង​ណាតូ​ កាន់​តែ​លូកជ្រៅ​ទៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ខ្ញុំមើល​មក​ឃើញ​ថា​ បើ​យើង​ផ្អែក​លើ​ការ​តាំង​ចិត្ត​របស់​ពូទីន​ យើង​ឃើញ​ថា​សង្គ្រាម​អាច​មាន​ការរីកធំ​ណាស់​។ ក៏ប៉ុន្តែ​យើង​មើល​ឃើញ​សញ្ញា​នៅ​ក្នុង​ការ​ចរចា​ដែរ​ ថា​តើ​ការ​ចរចា​ហ្នុង​មាន​ផល​យ៉ាង​ម៉េចនោះគឺ​ហាក់​ដូច​ជា​នៅមាន​ភាព​ស្រពេច​ស្រពិល។ ហើយ​ថ្មីៗ​នេះ​ ក៏ឃើញ​មាន​លោក​នាយក​រដ្ឋមន្ត្រី​របស់​អ៊ុយក្រែន​ហ្នឹង​ចុះ​ហត្ថលេខា​ ដើម្បី​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​ណាតូ​អី​ទៅ​ទៀត​»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

០៤:១១ ២.៣.២០២២

សាលាក្រុង Kharviv រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​គ្រាប់​មីស៊ីល​រុស្ស៊ី

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG