- ដោយ AP
អគ្គលេខាធិការ អ.ស.ប លោក Guterres ថ្លែងពីសង្គ្រាមនៅអ៊ុយក្រែនថា «ល្មមឈប់ហើយ»
មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេសសមាជិកចំនួន ១៩៣ បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ។ នេះជាសម័យប្រជុំបន្ទាន់ដំបូងនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ នៅពេលដែលកងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយមេដឹកនាំរុស្ស៊ីលោ Vladimir Putin បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់លោកឲ្យមានការប្រុងប្រៀបខ្ពស់។ កិច្ចប្រជុំនេះ ផ្តល់ឱកាសឲ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ថ្លែងអំពីសង្គ្រាម និងបោះឆ្នោតលើដំណោះស្រាយមួយនៅពេលក្រោយក្នុងសប្តាហ៍នេះ ដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា «ល្មមគ្រប់គ្រាន់ហើយ» ។
- ដោយ AP
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ អ.ស.ប ថា ការបណ្ដេញមន្ត្រីការទូតរុស្ស៊ីចេញជា «ការរំលោភបំពានធ្ងន់ធ្ងរ»
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបណ្តេញសមាជិកចំនួន ១២ នាក់នៃបេសកកម្មការទូតរុស្ស៊ីនៅអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ពួកគេថាជា «ក្រុមប្រតិបត្តិការស៊ើបការណ៍សម្ងាត់» ដែលកំពុងធ្វើចារកម្ម។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានហៅទង្វើរបស់សហរដ្ឋអាមេរិកថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិជាមួយសហរដ្ឋអាមេរិក និងនៃអនុសញ្ញាទីក្រុង Vienna ដែលគ្រប់គ្រងទំនាក់ទំនងការទូត។
- ដោយ AP
លោក Zelenskyy ចោទរុស្ស៊ីថាបានបន្តបាញ់ផ្លោងបន្ទាប់ពីការចរចា
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានចោទប្រកាន់រុស្ស៊ីពីការបន្តយុទ្ធនាការបាញ់ផ្លោងរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ក្រោយមានការចរចាក្នុងគោលបំណងបញ្ចប់សង្រ្គាមដែលកើតឡើង។ ក្នុងសុន្ទរកថាតាមវីដេអូ លោក Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់ផ្លោងលើទឹកដីអ៊ុយក្រែន ខណៈគណៈប្រតិភូប្រទេសនានាបានបញ្ចប់កិច្ចពិភាក្សាក្នុងប្រទេសបេឡារុស។
សិង្ហបុរីនឹងដាក់ទណ្ឌកម្មលើរុស្ស៊ីរួមទាំងប្រតិបត្តិការធនាគារ
ប្រទេសសិង្ហបុរីថាខ្លួននឹងដាក់«ទណ្ឌកម្មនិងការរឹតត្បិតសមស្រប»លើប្រទេសរុស្ស៊ី ដោយរួមមានវិធានការរឹតត្បិតខាងធនាគារនិងហិរញ្ញវត្ថុ និងការរឹតត្បិតការនាំចេញនូវទំនិញទាំងឡាយដែលគេអាចយកទៅប្រើជាអាវុធប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីកាលពីថ្ងៃចន្ទ ដែលត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ចំណាត់ការរបស់សិង្ហបុរីនេះជាទណ្ឌកម្មដំបូងរបស់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ហើយការសម្រេចដាក់ទណ្ឌកម្មរបស់សិង្ហបុរីនេះគឺឯករាជ្យពីជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលខ្លួនជាសមាជិក៕
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖