ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០២:០៣ ១.៣.២០២២

រុស្ស៊ី​និង​អ៊ុយក្រែន​បាន​បញ្ចប់​ការ​ចរចា​សន្តិភាព ហើយ​នឹង​ចរចានៅ​ជុំ​ទី ២ បន្ត​ទៀត

មន្ត្រី​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​បញ្ចប់​ការ​ចរចា​គ្នា​ដើម្បី​សន្តិភាព​នៅ​ថ្ងៃ​ចន្ទ ហើយ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​ខ្លួន មុន​នឹង​ជួប​ចរចា​គ្នា​នៅ​ជុំ​ទី ២ បន្ត​ទៀត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ព័ត៌មាន​ពីទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រដ្ឋ​រុស្ស៊ី៕

ជំនួប​ប្រជុំ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី នៅ​ព្រំដែន​រវាង​ប្រទេស​បេឡារុស និង​អ៊ុយក្រែន ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ជំនួប​ប្រជុំ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី នៅ​ព្រំដែន​រវាង​ប្រទេស​បេឡារុស និង​អ៊ុយក្រែន ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

០២:០៨ ១.៣.២០២២

ប្រធានាធិបតី​អ៊ុយក្រែន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ស្នើសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ស្នើសុំ​ផ្លូវការ​ដើម្បី​ឲ្យ​ប្រទេស​អ៊ុយក្រែន​ចូលជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ លោក​ Zelenskyy បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​អនុញ្ញាត​ឲ្យ​ប្រទេស​របស់​លោក​ទទួល​បាន​សមាជិក​ភាព​ភ្លាមៗ​ក្រោម​នីតិវិធី​ពិសេស​មួយ​ ខណៈ​អ៊ុយក្រែន​កំពុង​ការពារ​ប្រទេស​របស់​ខ្លួន​ពី​កង​ទ័ព​ឈ្លានពាន​រុស្ស៊ី៕

០២:១៦ ១.៣.២០២២

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell ដក​ការ​បណ្តាក់​ទុន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ដក​ក្រុមហ៊ុន​ចេញ​ពី​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លើ​ប្រទេស​អ៊ុយក្រែន បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​បណ្តាក់​ទុន​និងជំនាញពី​បរទេស​លើ​ឧស្សាហកម្ម​ថាមពល​ដ៏​សំខាន់​របស់​ប្រទេស​រុស្ស៊ី។

ក្រុមហ៊ុន Shell បាន​ប្រកាស​គោល​បំណង​របស់​ខ្លួន​ដូច្នេះ នៅ​ថ្ងៃ​ចន្ទ ដើម្បី​ដក​ខ្លួន​ចេញ​ពី​កិច្ច​បណ្តាក់​ទុន​ឥណទាន​រួមគ្នា​មួយ​ជាមួយ​ក្រុមហ៊ុន Gazprom និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ក្នុង​នោះ​រួមមានការ​ដកភាគហ៊ុន​របស់​ខ្លួន ​២៧.៥% ពី​គម្រោង​ការដ្ឋាន​រោងចក្រ​ចម្រាញ់​ឧស្ម័ន​ធម្មជាតិ​រាវ Sakhalin-II ភាគហ៊ុន ៥០% ពី​គម្រោង​អភិវឌ្ឍ​ប្រេង​សាំង Salym និង​ការ​បណ្តាក់​ទុន​ឥណទាន​ថាមពល​ Gydan។ ​

ក្រុមហ៊ុន Shell ក៏​គ្រោង​បញ្ឈប់​ការ​បណ្ដាក់ទុន​របស់​ខ្លួន​លើ​គម្រោង​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ Nord Stream 2 ផងដែរ៕

ស្លាកសញ្ញា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Shell
ស្លាកសញ្ញា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Shell

០៣:២៦ ១.៣.២០២២

ការ​ចរចា​គ្នា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

កិច្ច​ចរចា​គ្នា​បាន​ចាប់ផ្តើម​ឡើង​រវាង​មន្ត្រី​អ៊ុយក្រែន​ និង​មន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃចន្ទ ប៉ុន្តែ​ការ​ឈ្លានពាន​របស់​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅតែ​បន្ត​ធ្វើ​ឡើង ទោះ​មាន​ការ​វាយ​ប្រយុទ្ធ​តបត​ដ៏​ខ្លាំងក្លា​ពី​ទាហាន​និង​ជន​ស៊ីវិល​អ៊ុយក្រែន។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG