ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៩:១៧ ២៨.២.២០២២

លោក Lukashenko ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោកPutinត្រូវ​គេ​រំពឹង​ថា នឹង​បញ្ជូន​កងទ័ព​បេឡារុស​ចូលអ៊ុយក្រែន

ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​រំពឹង​ថា ប្រធានាធិបតីបេឡារុស​លោក Aleksander Lukashenko នឹង​បញ្ជូន​កងទ័ពដ៏​ខ្លាំង​របស់​បេឡារុស​ប្រមាណ៤ម៉ឺន៨ពាន់​នាក់ទៅ​ធ្វើសង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​កងកម្លាំង​រុស្ស៊ី​ដែល​កំពុងវាយប្រហារ​ឈ្លានពានលើ​ប្រទេស​អ៊ុយក្រែន។

រហូត​មក​ដល់​ពេល​នេះ បេឡារុស​ត្រូវ​បានប្រើប្រាស់​ជា​ទីតាំងសម្រាប់​កងកម្លាំង​រុស្ស៊ី​នៅក្នុង​ការវាយ​ប្រហារលើ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន មកពី​ទិស​ខាង​ជើង​ហើយ​កងកម្លាំងពិសេស​របស់​បេឡារុសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា បានចូលរួម​នៅក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ។

ក៏ប៉ុន្តែ ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​កំពុងប្រឈម​នឹង​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ជាង​ការ​រំពឹងទុក​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង ហើយ​រដ្ឋធានី​កៀវ​នៅ​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​របស់​រុស្ស៊ី​នោះ ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin ទំនង​ជា​ងាក​ទៅ​រកការ​ជួយ​អន្តរាគមន៍​ពី​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្តដ៏​យូរអង្វែង​របស់​លោក​ដើម្បី​ជួយ​ជំរុញ​ក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

១៩:៣១ ២៨.២.២០២២

កម្រងរូបភាព៖ រូបភាព​ផ្កាយរណប​បង្ហាញ​ក្បួន​យោធា និងការ​ខូចខាតដោយ​សង្រ្គាម​នៅ​អ៊ុយក្រែន

២០:០៤ ២៨.២.២០២២

លោក Putin បញ្ជា​ឲ្យ​ប្រុងប្រៀប​កងកម្លាំង​នុយក្លេអ៊ែរ​ ខណៈ​មហាសន្និបាតអ.ស.ប.​នឹងប្រជុំ​អាសន្ន​នៅ​ថ្ងៃ​ចន្ទ​

កងកម្លាំងនុយក្លេអ៊ែរ​កំញ៉ើញ​របស់​រុស្ស៊ី កំពុង​ស្ថិតក្នុង​ការប្រុងប្រៀប​ខ្លួន​មុន​សម័យ​ប្រជុំ​គ្រា​អាសន្នពិសេស​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​កោះ​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​ខាង​ការទូត​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទាក់ទិន​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ឲ្យ​ដាក់​កង​កម្លាំង​នុយក្លែអ៊ែរ​ឱ្យ​«ស្ថិត​ក្នុង​ការ​បំពេញ​ភារកិច្ច​ប្រយុទ្ធ​ពិសេស»​កាលពី​ថ្ងៃ​អាទិត្យ ដោយ​និយាយ​ថា អង្គការ​អូតង់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​«ដ៏​គឃ្លើន» ហើយ​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

បន្ទាប់ពី​ការបោះឆ្នោតសម្រាប់​សម័យ​ប្រជុំ​ពិសេស​ដ៏​កម្រ​មួយ​របស់​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​និយាយ​ថា រុស្ស៊ី​«មិន​បាន​រងការ​គំរាម​កំហែង​ពី​អង្គការ​អូតង់​ដែល​ជា​សម្ព័ន្ធភាព​ការពារ​ខ្លួន​ដែល​នឹង​មិន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។ នេះ​ជា​វិធានការបង្កើន​ភាព​តានតឹងនិង​មិន​ចាំបាច់​ដែល​គំរាម​កំហែង​យើង​ទាំង​អស់​គ្នា។ យើង ជំរុញ​ឲ្យ​រុស្ស៊ី​បន្ថយ​វោហារសាស្ត្រ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​ខ្លួន​ចំពោះ​អាវុធ​នុយក្លេអ៊ែរ​នេះ»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​នេះ៖

២០:២៦ ២៨.២.២០២២

ប្រទេស​កាណាដា បិទ​ដែន​អាកាស​របស់​ខ្លួន​ចំពោះ​យន្តហោះរុស្ស៊ី​ទាំងអស់

ប្រទេស​កាណាដា បាន​បិទ​ដែន​អាកាសរបស់​ខ្លួនចំពោះយន្តហោះរុស្ស៊ី​ទាំង​អស់​ដើម្បីជា​ការប្រឆាំង​តវ៉ា​មួយដល់​ការឈ្លានពានរបស់រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន។ នេះ​ បើតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាណាដាកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​ហើយ​ត្រូវបានរាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

តាម​មន្ត្រីកាណាដា​បានឲ្យ​ដឹង​ថា បម្រាមរបស់ខ្លួន​ត្រូវ​ទទួល​បាន​ការ​សាកល្បង​ភ្លាមៗ ដោយ​មាន​យន្តហោះមួយ​គ្រឿងនៃ​ក្រុម​ហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បាន​ហោះ​ពី​លើ​ប្រទេស​កាណាដា។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG