- ដោយ ហុង ចិន្តា
លោក ហ៊ុន សែន ជំរុញឲ្យប្រើការ «ចរចាដោយសន្តិវិធី» ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យប្រទេសអ៊ុយក្រែននិងរុស្ស៊ីពិភាក្សាគ្នាដោយសន្ដិវិធីដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារមួយដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ។
លោក ហ៊ុន សែន បានថ្លែងថា៖ «តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី»។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះត្រូវបានបង្ហោះក្នុងពេលស្របាលគ្នានឹងការចេញសេចក្ដីថ្លែងការណ៍មួយពីខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនដែលថា គណៈប្រតិភូរបស់អ៊ុយក្រែននឹងគណៈប្រតិភូរបស់រុស្ស៊ីនឹងជួបពិភាក្សាគ្នាដោះស្រាយវិបត្តិនេះ «ដោយគ្មានលក្ខខណ្ឌទុកជាមុន នៅឯព្រំដែនរវាងប្រទេសអ៊ុយក្រែននិងបេឡារុស»។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
- ដោយ ម៉ែន គឹមសេង
សកម្មជនខ្មែរអាមេរិកាំងចូលរួមបាតុកម្មគាំទ្រអ៊ុយក្រែននិងប្រឆាំងការឈ្លានពានរបស់រុស្សីរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន
- ដោយ AP
ពលរដ្ឋអ៊ុយក្រែនត្រឡប់មកស្រុកវិញដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី
ឆ្មាំព្រំដែនប៉ូឡូញនិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ២ម៉ឺន ២ពាន់នាក់បានឆ្លងកាត់ចូលប្រទេសអ៊ុយក្រែន តាំងពីថ្ងៃព្រហស្បតិ៍ ក្រោយការឈ្លានពានរបស់រុស្ស៊ី។
- ដោយ Reuters
ពលរដ្ឋអ៊ុយក្រែនដែលជាប់ក្នុងរថយន្តជាច្រើនថ្ងៃ រង់ចាំពេលអាចភៀសខ្លួនចេញ
ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានភៀសខ្លួនពីភាគខាងកើតប្រទេសដែលនៅជិតរុស្ស៊ី ទៅកាន់ភាគខាងលិចប្រទេសដែលជាប់ព្រំដែនប្រទេសប៉ូឡូញ ក៏ប៉ុន្តែពេលទៅដល់ទីនោះ ពួកគេបានប្រទះនឹងទុក្ខលំបាកថ្មីមួយទៀត។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីរសៀលថ្ងៃអាទិត្យ មានជួររថយន្ត រថយន្តក្រុង និងរថយន្តកុងតឺន័របន្តគ្នាយ៉ាងវែងរហូតដល់៣៥គីឡូម៉ែត្រ តាំងពីច្រកព្រំដែន Shehyni មកដោយរថយន្តនិមួយៗពោរពេញដោយមនុស្សនិងអីវ៉ាន់របស់ពួកគេ ដែលម្នាក់ៗសុទ្ធតែរង់ចាំវេនខ្លួនដើម្បីបញ្ច្រៀតចូលទៅកាន់បុស្តិ៍ត្រួតពិនិត្យច្រកព្រំដែនដ៏លើសចំណុះដើម្បីឆ្លងចូលទៅប៉ូឡូញ។
មនុស្សរាប់រយនាក់ផ្សេងទៀតបានដើរថ្មើរជើង ដោយដើរយ៉ាងលំបាកកាត់សំរាមរាយប៉ាយតាមបណ្តោយផ្លូវជាតិល្បឿនលឿន ក្នុងធាតុអាកាសក្រោមសូន្យអង្សារ ជាមួយកូនៗ សត្វចិញ្ចឹម និងរាល់ទ្រព្យអីវ៉ាន់ផ្ទាល់ខ្លួនដែលពួកគេមានកម្លាំងអាចយកមកតាមខ្លនបាន៕