ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ បានបន្ធូរបន្ថយសេចក្ដីណែនាំអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋអាមេរិកដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសចិន ឬទីក្រុងហុងកុងពី «ហាមធ្វើដំណើរ» មក «អាចពិចារណាធ្វើដំណើរ» ដោយលើកឡើងអំពី «ស្ថានភាពប្រសើរជាងមុន»។
ក្រសួងនេះបានឱ្យដឹងថា ការបន្ធូរបន្ថយមកត្រឹមការព្រមាន «កម្រិតទី៣» នេះ ឆ្លុងបញ្ចាំងឱ្យឃើញពីការអនុវត្តច្បាប់ក្នុងតំបន់គោលដៅទាំងនោះ។
ប្រទេសចិន និងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីខែសីហាថា ពួកគេនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនជើងហោះហើរទ្វេដងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ ឱ្យបានប្រាំបីជើងក្នុងមួយសប្ដាហ៍។
កាលពីថ្ងៃទី៦ ខែសីហា ក្រសួងការបរទេសអាមេរិក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក CDC បានដកចេញនូវសេចក្ដីណែនាំជាសកល ដែលកន្លងមកបានស្នើពលរដ្ឋអាមេរិកាំងឱ្យជៀសវាងការធ្វើដំណើរទៅក្រៅប្រទេសទាំងអស់ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ និងបានជំនួសមកវិញដោយការចេញការព្រមានតាមកម្រិតផ្សេងគ្នា អាស្រ័យលើប្រទេសគោលដៅដែលត្រូវធ្វើដំណើរទៅ៕