ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តីការ​បរទេស​តួកគី​ថា ​រដ្ឋាភិបាល​មាន​ព័ត៌មាន​ច្រើន​ថែម​ទៀត​អំពី​ការ​សម្លាប់​លោក Khashoggi


លោក Mevlut Cavusoglu រដ្ឋ​មន្រ្តីការ​បរទេស​តួកគី ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
លោក Mevlut Cavusoglu រដ្ឋ​មន្រ្តីការ​បរទេស​តួកគី ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

លោក Mevlut Cavusoglu រដ្ឋ​មន្រ្តីការ​បរទេស​តួកគី ​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​មាន​ព័ត៌មាន​ច្រើន​ថែម​ទៀត​អំពីការ​សម្លាប់​លោក​ Jamal Khashoggi អ្នក​កាសែត​ជា​អារ៉ាប៊ី​សាអីឌីត។

លោក Mevlut Cavusoglu រដ្ឋ​មន្រ្តីការ​បរទេស​តួកគី ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​របស់​លោក​មាន​ព័ត៌មាន​ច្រើន​ថែម​ទៀត​អំពីការ​សម្លាប់​លោក​ Jamal Khashoggi អ្នក​កាសែត​ជា​អារ៉ាប៊ី ​សាអីឌីត ​ហើយ​ថា ​ព័ត៌មាន​ទាំង​នេះ ​នឹងធ្វើ​ជា​ភស្តុតាង​សម្រាប់​សាធារណៈ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​នៃ​ការ​ស្លាប់​របស់​លោក​បាន​បញ្ចប់។

​ថ្លែង​ក្នុង​អំឡុង​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​តួកគី​ Cavusoglu បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌​មាន​ថា ​តួកគី​បាន​និយាយថា ​អារ៉ាប៊ី ​សាអូឌីត​និង​ប្រទេស​ផ្សេង​ទៀត​ដែល​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ឃើញ​ព័ត៌មាន​នោះ។

​លោក​ Khashoggi បាន​ស្លាប់​បន្ទាប់​ពី​ចូល​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត ​នៅ​ក្នុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​ទី២ ​ខែ​តុលា។

​កាល​ពី​ដំបូង ​អារ៉ាប៊ី ​សាអូឌីត ​បាន​និយាយថា ​លោក Khashoggi ​ ​បាន​ដើរ​ចេញ​ពី​ស្ថាន​កុងស៊ុល​ហើយ​ថា ​គេ​មិន​បាន​ដឹង​ថា ​លោក​នៅ​ទី​ណា​ទេ។ បន្ទាប់​មក​ថា ​លោក​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយតប់​មុនដំបូង​ហើយ​ក្រោយ​មក​ថា ​លោក​បាន​ស្លាប់​នៅ​ក្នុង​ការច្របាច់​ក។ ចាប់​តាំង​ពី​នោះ​មក ​រដ្ឋអាជ្ញារបស់​អារ៉ាប៊ី សាអូឌីត ​បាន​ហៅ​ការ​សម្លាប់​លោក Khashoggiជា​ការ​គ្រោងទុក​ជាមុន ​ក៏ប៉ុន្តែ ​មិន​បាន​និយាយថា តើ​នរណា​បាន​រៀប​ចំ​ផែនការ​ ឬ​នរណា​បាន​ផ្តល់​ការ​យល់​ព្រម​ឲ្យ​សម្លាប់​លោក Khashoggi នោះ​ទេ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​តួកគី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​បន្ទាប់​ពីការ​សន្ទនា​ជា​ច្រើន​លើក​ជាមួយ​ព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​មក ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ជំរុញ​កុំ​ឲ្យ​ព្រះ​មហា​ក្សត្រ​ពាក់ព័ន្ធ។

ក៏ប៉ុន្តែ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​តួកគី​បាន​និយាយ​ទៀត​ថា ​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​បុរស​មួយ​ក្រុម​ដែល​មាន​គ្នា​១៥​នាក់ បាន​រងការ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ដំណើរ​ទៅកាន់​តួកគី​ដើម្បី​ធ្វើ​សកម្មភាព​នេះ។​ បុរស​ទាំង​នោះ​មិន​ធ្វើ​សកម្មភាព​បែប​នេះ​ដោយ​ខ្លួន​ឯង​ទេ ​ហើយ​ថា ​ការ​ស៊ើបអង្កេត​ចាំបាច់​ស្វែងរក​ថា​តើ​នរណា​នឹង​ផ្តល់​ការ​បញ្ជា​នេះ៕

XS
SM
MD
LG