ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ថា​ លោក Khashoggi ត្រូវ​គេ​ច្របាច់ក​សម្លាប់​ភា្លមៗ​នៅពេល​ដើរ​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត


ប្រធានាធិបតីតួកគី​លោក Recep Tayyip Erdogan បាន​ជំរុញ​ឲ្យ​ក្រុងរីយ៉ាដ​បង្ហាញ​ពី​បុគ្គល​ ដែល​បញ្ជា​ឲ្យ​សម្លាប់​លោក Khashoggi។
ប្រធានាធិបតីតួកគី​លោក Recep Tayyip Erdogan បាន​ជំរុញ​ឲ្យ​ក្រុងរីយ៉ាដ​បង្ហាញ​ពី​បុគ្គល​ ដែល​បញ្ជា​ឲ្យ​សម្លាប់​លោក Khashoggi។

យោង​តាម​សេចក្តីថ្លែងការណ៍​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋអាជ្ញា​ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល​ លោក Ifran Fidan ​​រដ្ឋាភិបាល​តួកគី​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ឲ្យ​បញ្ជូន​ជនសង្ស័យ១៨នាក់ ​ដែល​ត្រូវ​បាន​ជាប់ឃុំ​ក្រោម​បទចោទ​​ពាក់ព័ន្ធនឹង​ការ​សម្លាប់​លោក Khashoggi។

រដ្ឋអាជ្ញាតួកគី​បាន​ប្រកាស​ថា​ អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ លោក Jamal Khashoggi ត្រូវ​បាន​ច្របាច់ក​សម្លាប់​ភ្លាមៗ បន្ទាប់​ពី​ដើរ​ចូល​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់​ប៊ុល ប្រទេសតួកគី​ បន្ទាប់​មក​សាកសព​របស់​លោក​ត្រូវ​បាន​កាត់​ជា​បំណែកៗ ។

យោង​តាម​សេចក្តីថ្លែងការណ៍​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋអាជ្ញា​ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល​ លោក Ifran Fidan រដ្ឋាភិបាល​តួកគី​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ឲ្យ​បញ្ជូន​ជនសង្ស័យ១៨នាក់ ​ដែល​ត្រូវ​បាន​ជាប់ឃុំ​ក្រោម​បទចោទពាក់ព័ន្ធនឹង​ការ​សម្លាប់​លោក Khashoggi។

ការ​បាត់​ខ្លួន​របស់​លោក Khashoggiកាល​ពី​ថ្ងៃទី២ខែតុលា ​នៅក្នុង​ស្ថានកុងស៊ុល​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ប្រទេសតួកគី​បាន​បង្កើត​ឲ្យ​មាន​ការគំរាមកំហែង​ដ៏​ចម្រូងចម្រាស​បន្ថែម​ទៅ​លើ​ទំនាក់ទំនង​អន្តរជាតិ​ដ៏​ស្មុគស្មាញ​និង​ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​រវាង​ប្រទេសអារ៉ាប៊ីសាអូឌីត​ តួកគី​ និង​សហរដ្ឋអាមេរិក។

ប្រទេសតួកគី​បាន​បង្កើន​សម្ពាធ​លើ​ប្រទេសអារ៉ាប៊ីសាអូឌីត​កាន់​តែ​ខ្លាំង​ឲ្យ​ផ្តល់​ចម្លើយ​ ខណៈ​មាន​ការពន្យល់​ផ្សេងៗ​គ្នាពី​សំណាក់​ក្រុមមន្រ្តី​របស់​ពួកគេ​អំពី​ជោគវាសនា​របស់​លោកKhashoggi។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​រដ្ឋាភិបាលក្រុងរីយ៉ាត់​បាន​ទទួល​ស្គាល់​ថា​ លោក Khashoggiត្រូវ​បាន​សម្លាប់​នៅក្នុង​ស្ថានកុងស៊ុល​ដោយ​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត១៥នាក់​ ហើយ​កាល​ពី​ថ្ងៃអង្គារ​ ប្រធានាធិបតីតួកគី​លោក Recep Tayyip Erdoganបាន​ជំរុញ​ឲ្យ​ក្រុងរីយ៉ាដ​បង្ហាញ​ពី​បុគ្គល​ ដែល​បញ្ជា​ឲ្យ​សម្លាប់​លោក Khashoggi៕

XS
SM
MD
LG