ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគីនឹង​មាន​ទួនាទី​កាន់​តែ​សកម្មឡើង​នៅ​ក្នុង​​បញ្ហា​ប្រទេស​ស៊ីរី​


នាយក​រដ្ឋ​មន្ត្រី​តួកគី លោក​ Binali Yildirim ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា។
នាយក​រដ្ឋ​មន្ត្រី​តួកគី លោក​ Binali Yildirim ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា។

ប្រទេស​តួកគី​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​មានតួនាទី​កាន់​តែ​សកម្មភាព​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរីក្នុង​រយៈ​ពេល​៦​ខែ​បន្ទាប់​ទៀត​ ដើម្បី​រារាំង​ប្រទេស​នេះ​កុំ​ឲ្យ​បែង​ចែក​ជន​ជាតិ​ភាគ​តិច​ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក Binali Yildrim នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​សៅរ៍។

​លោក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​ថា៖ «​យើង​និយាយ​ហើយ​ថា ​ការ​បង្ហូរ​ឈាម​ត្រូវ​តែ​បញ្ឈប់។ ​ទារក ​កូន​ក្មេង ​ពលរដ្ឋ​ស្លូត​ត្រង់ ​មិន​គួរ​ស្លាប់​ទៀត​ទេ។ ​ដូច្នេះ​ហើយ ​បាន​ជា​តួកគី​នឹង​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​ព្យាយាម​បញ្ឈប់​ភាព​គ្រោះ​ថ្នាក់​កាន់​តែ​អាក្រក់​ឡើង​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​បន្ទាប់​ទៀត​នេះ‍»។

​លោក Yildrim ​និយាយ​បន្ត​ទៀត​ថា ​ប្រធានា​ធិបតី ​Bashar al-Assad​ នៃ​ប្រទេស​ស៊ីរី ​មិន​មាន​តួនាទី​ក្នុង​ពេល​អនាគត​នៅ​ប្រទេស​ស៊ីរី​ទេ ​ក៏ប៉ុន្តែ ​គឺថា​ការ​ចរចាជា​មួយ​លោក Assad ​នឹងក្លាយ​ជាការ​ចាំ​បាច់​ក្នុង​អំឡុងពេល​អន្តរកាល​នៅ​ពេល​ដែល​លោក «ជា​តួឯកដ៏​សំខាន់​មួយ​មិន​ថា​តើ​យើង​ចូល​ចិត្ត​លោក​ឬ​ក៏អត់​នោះ​ទេ‍»។

​លោក​នាយករដ្ឋ​មន្រ្តី​និយាយ​ទៀត​ថា៖ ​«យើង ​អាច​អង្គុយ​ចរចា​ជាមួយ​លោក Assad ក្នុង​ពេល​អន្តរកាល ហើយអន្តរកាល​នេះ​អាច​ត្រូវ​សម្រប​សម្រួល។​ ក៏​ប៉ុន្តែ ​យើង​ជឿ​ជាក់​ថា ​មិន​ត្រូវ​មាន​គណបក្ស ​PKK​ ក្រុមរដ្ឋ​អ៊ីស្លាម ​Daesh ​ឬ​លោក ​Assad​ នៃ​ប្រទេស​ស៊ីរី​ក្នុង​ពេល​អនាគត​ទេ។ គណបក្ស ​PKK ​សំដៅ​លើ​ក្រុម​ឧទ្ទាម Kurds ។

​លោក​នាយក​រដ្ឋ​មន្រ្តី​ Yildrim ​នៃ​ប្រទេស​តួកគី ​បាន​សំដែង​នូវការ​ព្រួយ​កង្វល់​អំពីការ​បែង​ចែក​ជន​ជាតិ​ភាគ​តិច​ដែល​កើត​ឡើង​ដោយ​សង្គ្រាម​រយៈ​ពេល​៥​ឆ្នាំ​ក្នុង​ប្រទេស​ស៊ីរី ​ដែល​នៅ​ទី​នោះ​ជន​ជាតិ​ភាគ​តិច Kurds បាន​បង្កើត​តំបន់​របស់​ខ្លួន​ហើយ​ជួនកាល​ប្រយុទ្ធ​ជាមួយ​ជនជាតិ​អារ៉ាប់​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព​អាកាស​ស៊ីរី​បាន​ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​ជាលើក​ទី​មួយ​ទៅ​លើ​ពួក​អ្នក​ប្រយុទ្ធ ​Kurds ​នៅ​ក្នុង​ក្រុង ​Hasaka ​ដែល​ជាទីក្រុង​ភាគ​ឦសាន្ត​ដែល​នៅ​ទី​នោះ​ជន​ជាតិ​ភាគ​តិច Kurds ​និង​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បណ្តេញ​ពួក​កងជីវពល​រដ្ឋ​អ៊ីស្លាម។ការវាយ​ប្រហារតាម​អាកាស​បង្ហាញ​ពី​ការ​ប្រឈម​ហិង្សា​ដ៏​ខ្លាំង​បំផុត​រវាង​រដ្ឋាភិបាល​ស៊ីរី​ និង​កងកម្លាំង​ជន​ជាតិ​ភាគ​តិច ​Kurds ​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិលបាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១១ មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG