សហរដ្ឋអាមេរិកបានគាំទ្រការវាយប្រហាររបស់ប្រទេសទួរគីតាមដែនអាកាស និងការបាញ់ផ្លោងទៅលើពួកកងជីវពលរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងទៅលើទីតាំងរបស់ពួកឧទ្ទាម Kurd ក្នុងប្រទេសអ៊ីរ៉ាក់។
សេចក្តីប្រកាសនេះធ្វើឡើង ក្រោយពីមានអំពើហិង្សាអស់ពេលមួយសប្តាហ៍ក្នុងប្រទេសទួរគី ដែលត្រូវគេស្តីបន្ទោសលើពួកក្រុមទាំងពីរជាសត្រូវនិងគ្នា។
ប្រទេសទួរគីបានអំពាវនាវឲ្យមានកិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារស្អែកនេះ ជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការអូតង់ ដើម្បីពិភាក្សាអំពីការព្រួយបារម្មណ៍របស់តួកគីចំពោះបញ្ហាសន្តិសុខ។
អង្គការអូតង់បាននិយាយថាកិច្ចប្រជុំនេះស្នើឡើង ក្នុងគ្រាដែលមានស្ថានភាពធ្ងន់ធ្ងរ ក្រោយពីមានការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ពួកភេរវជនក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាលក្រុង Ankara មានសិទ្ធិដើម្បីចាត់វិធានការណ៍ពាក់ព័ន្ធនិងពួកភេរជនដែលជាគោលដៅ៕