គិលានុប្បដ្ឋាកយិកាជនជាតិអូស្រ្តាលីម្នាក់ កំពុងប្រឈមការចោទប្រកាន់លើបទភេរវកម្មពីការគាំទ្រក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលកំពុងប្រយុទ្ធក្នុងប្រទេសស៊ីរី។
Adam Brookman បានរងការចោទប្រកាន់នៅក្នុងតុលាការទីក្រុង Melbourneនៅថ្ងៃអាទិត្យនេះពីការផ្តល់ការគាំទ្រដោយចេតនាដល់ក្រុមភេរវកម្ម និងបទចោទប្រកាន់ទី២ពីការធ្វើកិច្ចការដោយចេតនាដើម្បីគាំទ្រមនុស្សដែលបានចូលរួមនៅក្នុងសកម្មភាពគឃ្លើននៅបរទេស។
Brookmanអាយុ៣៩ឆ្នាំ បានចាកចេញពីប្រទេសតួកគីទៅកាន់ប្រទេសអូស្រ្តាលីវិញកាលពីថ្ងៃសុក្រ ដែលនៅទីនោះជននោះលោកបានសារភាពខ្លួនជាមួយពួករដ្ឋអំណាចនៅដើមសប្តាហ៍នេះ បន្ទាប់ពីបានទៅដល់ប្រទេសស៊ីរី។ បុរសដែលមានកូនចំនួន៥ នាក់បានប្រាប់បណ្តាញព័ត៌មានអូស្រ្តាលីថា គាត់បានទៅប្រទេសស៊ីរីដែលជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដែលនៅទីនោះគាត់បានត្រូវគេបង្ខំឲ្យចូលរួមក្រុមភេរវកម្មបន្ទាប់ពីគាត់ត្រូវរបួស។
Brookman នឹងបង្ហាញខ្លួននៅតុលាការម្តងទៀតនៅក្នុងទីក្រុង Melbourne នៅថ្ងៃច័ន្ទស្អែកនេះ។
ប្រទេសអូស្រ្តាលី កំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ដែលជំរុញពីការព្រួយកង្វល់អំពីពួកជនសកម្មប្រយុទ្ធនៅក្នុងប្រទេសដែលបានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមជ្រុលនិយមផ្សេងៗទៀត។ ប៉ូលិស បានចាប់ផ្តើមវាយឆ្មក់ប្រឆាំងភេរវកម្មជាច្រើននៅទូទាំងប្រទេសអូស្រ្តាលី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Tony Abbott បានជំរុញឲ្យមានការបង្កើតច្បាប់សន្តិសុខជាតិថ្មីៗជាច្រើន ហើយកំពុងគាំទ្រច្បាប់ដែលដកសញ្ជាតិអូស្រ្តាលីពីបុគ្គលដែលមានសញ្ជាតិពីរ៕