ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ឃាត់​ខ្លួន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី


កងកម្លាំង​ពិសេស​របស់​តួកគី​ដើរ​ត្បាត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លើ​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី​ឈ្មោះ​ថា Reina កាលពី​ថ្ងៃ​ចូល​ឆ្នាំ​សាកល ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
កងកម្លាំង​ពិសេស​របស់​តួកគី​ដើរ​ត្បាត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លើ​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី​ឈ្មោះ​ថា Reina កាលពី​ថ្ងៃ​ចូល​ឆ្នាំ​សាកល ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។

ពួក​អាជ្ញាធរ​តួកគី ​បាន​ឃុំ​ខ្លួន​មនុស្សកាន់​តែ​ច្រើន​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ប្រហារថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សាកល​នៅ​ឯ​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី​ក្នុង​ក្រុង​ Istanbul ដែល​បាន​សម្លាប់​មនុស្ស​៣៩​នាក់។

ការ​វាយឆ្មក់​កាល​ពី​ពេល​ថ្មីៗ​នេះបាន​ត្រូវ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ដែល​រៀប​ចាត់​ចែង​ដោយ​រដ្ឋ ​បាន​កើត​មាន​ឡើង​នៅ​ខាង​ក្រៅ​ទីក្រុង Instanbul។សេចក្តី​រាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប៉ូលិស​បាន​ឃុំ​ខ្លួនមនុស្ស​ជា​ច្រើននាក់​មក​ពី​សហគមន៍​ជន​ជាតិ​ភាគ​តិច​ Uighur ​កាន់​សាសនា​ឥស្លាម​របស់​ចិន។

ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មក ​មនុស្ស​ប្រហែល​៤០​នាក់​បាន​ត្រូវ​ឃុំ​ខ្លួន ​ទោះ​ជា​យ៉ាងនោះ​ក៏​ដោយ ​អ្នក​បាញ់​ប្រហារ​នៅ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

ពួក​មន្រ្តី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ពួកគេ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​អ្នក​វាយ​ប្រហារ ក៏ប៉ុន្តែ ​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​នោះ​ជា​សាធារណៈ​ទេ។ មាន​រូបភាព​បាន​ត្រូវ​ផ្សាយ​ជា​សាធារណៈ​ដែល​ថត​ចេញ​ពី​ម៉ាស៊ីន​ថត​សន្តិសុខ​ ហើយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​តួកគី​បាន​បង្ហាញ​វីដេអូ​ដែល​ពួកគេ​បាន​និយាយ​ថា ​ជា​ជន​សង្ស័យ​បាញ់​ប្រហារ​ដែល​បាន​ដើរ​ជុំវិញ​ទីលាន Taksim ក្នុង​ទីក្រុង​ Instanbul។

ការ​វាយ​ប្រហារ​បាន​ចាប់​ផ្តើម​ដោយ​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​មន្រ្តី​ប៉ូលិស​ម្នាក់​ហើយ​និង​ជន​ស៊ីវិល​ម្នាក់​នៅ​ខាង​ក្រៅ​ក្លឹប​កម្សាន្ត​មុន​ចូល​ទៅ​ខាង​ក្នុង។​ មាន​មនុស្ស​ប្រហែល​៦ រយ នាក់ ​ភាគ​ច្រើន​ជា​ជន​បរទេស​នៅ​ក្នុង​ក្លឹប​នៅ​ពេល​នោះ។ បន្ថែម​ពី​មនុស្សដែល​ត្រូវ​សម្លាប់​ទាំង​នោះ ​មនុស្ស​ប្រហែល​៧០​នាក់​ទៀត​បាន​រង​របួស។

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​ជាផ្នែក​មួយ​នៃ ការ​សងសឹក ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​តួកគី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG