ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ដូណាល់​ ត្រាំ ​គំរាម​​បញ្ចប់​ទំនាក់​ទំនង​ដែល​ទើប​តែ​ល្អ​ឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយបា​


រូបឯកសារ៖ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត លោក​ ដូណាល់ ត្រាំ​ និង​មន្ត្រី​មួយ​ចំនួន បាន​រិះគន់​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅ​កាន់​ប្រទេស​គុយបា។
រូបឯកសារ៖ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត លោក​ ដូណាល់ ត្រាំ​ និង​មន្ត្រី​មួយ​ចំនួន បាន​រិះគន់​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅ​កាន់​ប្រទេស​គុយបា។

ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ ​បាន​គំរាមប្រែ​ក្រឡាស់​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ ជា​មួយ​ប្រទេស​គុយបា ដែល​ជា​ទាក់​ទង​ជា​ប្រវត្តិ​សាស្រ្ត​ឡើង​វិញ​ក្រោយ​មាន​ការ​ប្រេះស្រាំ​អស់​ជា​យូរ។

លោក ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សារ ​Twitter ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ថា «ប្រ​សិន​បើ ​គុយបា ​គ្មាន​ឆន្ទៈ​ធ្វើ​ឲ្យមាន​ភាពប្រសើរ​ឡើង​សម្រាប់​ប្រ​ជាពលរដ្ឋ​គុយបា​ទេ​នោះ ​ប្រ ជា​ពលរដ្ឋ​គុយបា​ អាមេរិកាំង ​ហើយ​និយាយ​រួម​គឺ​សហរដ្ឋ​អាមេរិក​ ​ខ្ញុំ​នឹងបញ្ចប់ការ ទាក់​ទង​នេះ‍»។

សារ​ Twitter ​នោះ​ស្រប​ទៅតាមអ្វី​ដែល​លោកត្រាំបាន​និយាយ​អស់​រយៈពេល​ជា​យូរ​មកហើយ​អំពីកិច្ច​ព្រម​ព្រៀង​រវាង​សហរដ្ឋ​អាមេរិក​ និង​គុយបា ​ដែល​លោក​ចាត់​ទុក​ថា​មាន​ភាព​លំអៀង​ទៅ​រក​រដ្ឋាភិបាល​ឡាហាវ៉ាន។ បញ្ហាទំនាក​ទំនង​នេះ​ត្រូវ​បាន​ទទួលការ​យក​មក​ពិចារណា​ឡើង​ដាក់​វិញ​ បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក ​Fidel Castro ​មេដឹកនាំ​ដ៏​យូរ​អង្វែង​របស់​គុយបា​កាល​ពី​សប្តាហ៍​មុន។

នាយ​ខុទ្ធការល័យ​របស់​លោក​ ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ប្រាកដ​ជា​មាន​ឆន្ទៈ​ប្រែ​ក្រឡាស់​ទំនាក់​ទំនង​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា​ ជាមួយគុយបា។​ ថ្លែង​ទៅ​កាន់​កម្មវិធី ​Fox News Sunday ​របស់​បណ្តាញ​ទូរទស្សន៍ ​FOX ​លោក​ Reince Priebus ​បាន​និយាយ​ថា ​អនា​គត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​គុយបា ​អាស្រ័យ​ថា​តើ​រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ាន​ធ្វើ​ចល​នា​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​ឬទេ។

លោក ​Priebus ​បាន​និយាយ​ថា «ការ​ជិះ​ជាន់​សង្កត់​សង្កិន ​ការ​បើក​ចំហ​ទីផ្សារ​ សេរីភាព​សាសនា ​អ្នក​ទោស​នយោបាយ ​បញ្ហា​ទាំងអស់​នេះ ​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​មានការ​បើក​ចំហ​ហើយ​និង​ទំនាក់​ទំនង​ដោយ​សេរី‍»៕

XS
SM
MD
LG