ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​កាត់ជំនួយ​ទៅ​ហុងឌុយរ៉ាស់​ បើ​មិន​បញ្ឈប់​ក្បួនដើរ​សំដៅ​មក​អាមេរិក​របស់​ជន​ចំណាកស្រុក


ជនចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក​ពីប្រទេស​ហុងឌុយរ៉ាស់។
ជនចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក​ពីប្រទេស​ហុងឌុយរ៉ាស់។

ជនចំណាក​ស្រុក​មួយ​ក្រុម​ ដែល​មាន​ចំនួន​មនុស្ស​ពី១.៦០០ ទៅ២.០០០នាក់​ ដែល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេសហុងឌុយរ៉ាស់​ ដោយសារ​អំពើហិង្សា ​និង​ភាពក្រីក្រ​បាន​ឆ្លងកាត់​ប្រទេសហ្គាតេម៉ាឡា​។

លោកប្រធានាធិបតី Donald Trump បាន​គំរាមកំហែង​កាត់ជំនួយ​ទៅ​ប្រទេស​ហុងឌុយរ៉ាស់​ ប្រសិន​បើ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​មិន​បញ្ឈប់​ពួកជនចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក​ទេ​នោះ។

ជនចំណាក​ស្រុក​មួយ​ក្រុម​ ដែល​មាន​ចំនួន​មនុស្ស​ពី១.៦០០ ទៅ២.០០០នាក់​ ដែល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេសហុងឌុយរ៉ាស់​ ដោយសារ​អំពើហិង្សា ​និង​ភាពក្រីក្រ​បាន​ឆ្លងកាត់​ប្រទេសហ្គាតេម៉ាឡា​និង​សង្ឃឹម​ថា ​នឹង​មក​ដល់​សហរដ្ឋអាមេរិក​នៅថ្ងៃចន្ទ​ខាង​មុខ​នេះ។ ពួកគេ​បាន​ប្រឈម​នឹង​ការរារាំង​ពី​សំណាក់ក្រុមប៉ូលិស​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បញ្ឈប់​ពួកគេ​ពីរដង​រួច​មក​ហើយ។ លើកទីមួយ​នៅ​ព្រំដែន​ ហើយ​ម្តង​ទៀត​នៅ​ក្នុងក្រុង Esquipulasប្រទេស​ហ្កាតេម៉ាឡា។

ប៉ូលិស​អន្តោប្រវេសន៍​ម៉ីកស៊ីក​បាន​ព្រមាន​ថា​ លើកលែង​តែ​ជនចំណាកស្រុក​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ប៉ុណ្ណោះ ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស។ ក្បួនដើរ​របស់​ជនចំណាកស្រុក​នេះ​បាន​ចាប់ផ្តើម​ឡើង​ដោយ​មាន​សមាជិក​តែ២០០ នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុង San Pedro Sulaប្រទេស​ហុងឌុយរ៉ាស់​ ដែល​ជា​ទីក្រុង​មាន​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក។ ក្រុម​នេះ​បាន​ដើរ​ស្រែកច្រៀង​ចំរៀងជាតិ​ហុងឌុយរ៉ាស់​ បន់ស្រន់​ និង​ស្រែក​បន្ទរ​ពាក្យ​ថា «យើង​អាច​ធ្វើ​បាន» និង​បាន​រីកកាន់​តែ​ធំ​ឡើង​នៅ​ទូទាំង​ប្រទេស។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ហុងឌុយរ៉ាស់​ អែលសាវ៉ាឌ័រ ​និង​ហ្កាតេម៉ាឡា​ឲ្យ​បញ្ជុះបញ្ជូល​កុំ​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ​ចាកចេញ​ពី​ប្រទេស។

សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ជំនួយប្រមាណ១២៧លានដុល្លារ​ទៅ​ប្រទេស​ហុងឌុយរ៉ាស់​កាល​ពី​ឆ្នាំ២០១៦។ នេះ​បើ​យោង​តាម​ទីភ្នាក់សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា USAID ដែល​នៅ​ពេល​នោះ​ហុងឌុយរ៉ាស់​មាន​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ២២ពាន់លានដុល្លារ។ នេះ​បើយោង​តាម​ធនាគារ​ពិភពលោក៕

XS
SM
MD
LG