ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ដូណាល់ ​ត្រាំ ​ថា​ភេរវកម្ម​ជាបញ្ហា​ទី១មុនជំនួប​​អង្គការ​អូតង់


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​គណប្រតិភូ​របស់​លោក​កំពុង​ជួប​នាយករដ្ឋមន្រ្តី​ប៊ែលហ្ស៊ិក Charles Michel។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​គណប្រតិភូ​របស់​លោក​កំពុង​ជួប​នាយករដ្ឋមន្រ្តី​ប៊ែលហ្ស៊ិក Charles Michel។

មុនជំនួប​នៅ​សប្តាហ៍​នេះ​ជាមួយ​ពួកមេដឹកនាំ​របស់​អង្គការ​អូតង់ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំបាន​ហៅភេរវកម្ម​ថា​ជា​បញ្ហា​ទី​១​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នៅ​ពេល​បច្ចុប្បន្ននេះ​ ​ហើយ​បាន​និយាយ​ទៀត​ថា ​យើង​កំពុង​ធ្វើ​ឲ្យ​ជឿនលឿន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ភេរវកម្ម​នេះ។

ក្នុង​ជំនួប​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​លោក Charles Michel នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​ លោក​ត្រាំ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់ ​នឹង​ធ្វើ​ការ​លើ​បញ្ហា​នានា ក៏ប៉ុន្តែ ​លោក​ប្រធានាធិបតី​ត្រាំ ​បាន​ចង្អុល​បង្ហាញ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ប្រ​ទេស​អង់គ្លេសហើយ​បាន​កត់សម្គាល់​ថា ​ភេរវកម្ម​ស្ថិត​នៅ​លើ​គេ​នៅ​ក្នុង​បញ្ជី។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ទៀត​ថា «នៅពេល​ដែល​អស់ លោក​អ្នក ឃើញ​អ្វី​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​៣​ឬ៤​ថ្ងៃ​មុន ​លោក​អ្នក​ដឹងថា ​តើ​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ឈ្នះ​ការ​ប្រយុទ្ធ​នេះ។ ហើយ​យើង​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ‍»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​ប្រ៊ុចសែល​ កាល​ពីរសៀល​ថ្ងៃ​ពុធ​បន្ទាប់​ពីចរចា​ជាមួយ​សម្តេចរ៉ូម៉ាំង​កាតូលិក​ប៉ាប​នៅឯវិមានវ៉ាទីកង់​ក្នុង​ទីក្រុង​រ៉ូម។លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​បាន​និយាយ​នៅ​ក្នុង​ប្រព័ន្ធ Twitter ​ថា «លោក​បាន​តាំងចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​ក្នុង​ពិភពលោក​របស់​យើង​នេះ‍»។

​នៅ​លើ​យន្តហោះ​ប្រធានាធិបតី Air Force One នៅពេល​ហោះ​ចេញ​ពី​ប្រទេស​អ៊ីតាលី​មក​កាន់​ប្រទេស​ប៊ែលហ្ស៊ិក ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិកRex Tillerson បាន​និយាយ​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​នឹងមានការ​ម៉ឺងម៉ាត់​ជាមួយ​សម្ព័ន្ធ​មិត្ត​អង្គការ​អូតង់​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ហើយ​ប្រាប់​ពួកគេ​ថា «ពួកគេ​ចាំបាច់​ធ្វើ​ចំណែកខាង​សន្តិ សុខ​របស់​ពួកគេដែរ‍»៕

XS
SM
MD
LG