ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ វាយប្រហារ​ទៅ​លើ​ភាពគឃ្លើន​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​អ៊ីស្រាអែល


ប្រធានាធិបតី​​ ដូណាល់ ត្រាំ និង​ភរិយា​អ្នកស្រី​ Melania និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyah និង​ភរិយាអ្នកស្រី Sara បន្ទាប់ពី​កិច្ចប្រជុំ​ក្នុង​ទីក្រុង Jerusalem កាល​ពី​ថ្ងៃទី​២២ ឧសភា ២០១៧។
ប្រធានាធិបតី​​ ដូណាល់ ត្រាំ និង​ភរិយា​អ្នកស្រី​ Melania និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyah និង​ភរិយាអ្នកស្រី Sara បន្ទាប់ពី​កិច្ចប្រជុំ​ក្នុង​ទីក្រុង Jerusalem កាល​ពី​ថ្ងៃទី​២២ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​វាយប្រហារ​ទៅ​លើ​ភាពគឃ្លើននិង​មហិច្ឆតា​យោធា​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ក្នុង​នាម​ជា​មេដឹកនាំ​អាមេរិក។ ការ​និយាយ​វាយប្រហារ​នេះ​ទទួល​បាន​ការ​សាទរ​ភ្លាមៗ​ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu។ ​

លោក Trump បាន​និយាយ​វាយប្រហារ​ទៅ​លើ​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama ចំពោះ​ការ​ដែល​លោកឯកភាព​ទៅ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៥ ដែល​ទប់ស្កាត់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​រដ្ឋ​អ៊ីស្រាអែល​ប្រឆាំង ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ​

«ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា យើង​ឲ្យ​តម្លៃ​ទៅ​លើ​គោលនយោបាយ​អាមេរិក​លើ​អ៊ីរ៉ង់​ប៉ុណ្ណា‍។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ដែរ​ថា យើង​ឲ្យ​តម្លៃ​ខ្លាំង​ប៉ុណ្ណា​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក​នៅ​មជ្ឈឹមបូព៌ា»។ នេះ​ជា​សម្តី​ដែល​លោក Netanyahu ថ្លែង​ទៅ​កាន់​លោក Trump នៅ​ពេល​បញ្ចប់​កិច្ចប្រជុំ​។

លោក Trump បាន​និយាយ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ពេញ​មួយ​ថ្ងៃ ដោយ​និយាយ​ថា «ជាជាង​មាន​អារម្មណ៍​ថា​ដឹង​គុណ គួរ​និយាយ​ថា អរគុណ‍» ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឥឡូវ​នេះ​ពលរដ្ឋ​អ៊ីរ៉ង់ មាន​អារម្មណ៍​ក្លាហាន ជាមួយ​នឹង​សញ្ញាណ នៃ​អ្នក​ប្រយុទ្ធ​ លុយ និង​អាវុធ របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ នៅ​យេមែន អ៊ីរ៉ាក់ និង​ស៊ីរី។ ​

«យើង​មិន​ត្រឹមតែ​ផ្តល់​ដល់​ពួកគេ​នូវ​ខ្សែ​ពួរ​សង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ យើង​ថែម​ទៀត​ផ្តល់​ដល់​ពួកគេ​នូវ​ទ្រព្យសម្បត្តិ​និង​ភាព​រុងរឿង​ផង​ដែរ។ វា​គឺ​ជា​រឿង​ដ៏​អាក្រក់​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​ចូល​ទៅ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នោះ‍»៕

XS
SM
MD
LG