ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ត្រាំ៖ ​មិន​មានការ​ឃុបឃិត ​មិនមាន​ការ​បំពាន​ច្បាប់ទេ ​លោកComey​ជា​អ្នក​បញ្ចេញព័ត៌មាន​សម្ងាត់


លោក​ប្រធានាធិបតី សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Klaus Werner Iohannis ប្រធានាធិបតី​រ៉ូម៉ានី នៅ​សេតវិមាន​ កាល​ពី​ថ្ងៃទី​៩ ខែ​មិថុនា។
លោក​ប្រធានាធិបតី សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Klaus Werner Iohannis ប្រធានាធិបតី​រ៉ូម៉ានី នៅ​សេតវិមាន​ កាល​ពី​ថ្ងៃទី​៩ ខែ​មិថុនា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​មាន​អារម្មណ៍​ថា​គ្មាន​ទោស​ពៃរ៍ដោយ​ការ​ផ្តល់​កសិណ​សាក្សី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​លោក ​James Comey​ អតតីនាយក​ការិយាល័យ​ស៊ើប​ការណ៍សហព័ន្ធ FBI ទេ ​ពី​ព្រោះ​តាម​ពាក្យ​សម្តី​របស់​លោក​គ‍ឺ​ថា​ «មិន​មាន​ការ​ឃុប​ឃិត ​មិន​មាន​ការ​រំលោភ​ច្បាប់ទេ ហើយ​ថា​លោក​ Comey ​ជា​អ្នក​បញ្ចេញ​ព័ត៌មាន»។

​លោក​ប្រធានា​ធិបតី ត្រាំ​ បាន​ធ្វើ​អត្ថាធិប្បាយនៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មក​ពី​ពួក​អ្នកយក​ព័ត៌មាន​ដែល​ស្វះ​ស្វែង​ចង់​ដឹង​នៅ​វាល​ស្មៅ​សេតវិមាន ​នៅ​ក្នុងសន្និសីទ​កាសែត​លើក​ទី​មួយ​របស់​ប្រធានា​ធិបតី​ដោយ​ទទួល​សំណួរពី​បណ្តាញ​ផ្សាយ​ព័ត៌មានក្នុង​សប្តាហ៍​នេះ។

លោក​ប្រធានា​ធិបតី​បាន​និយាយ​បន្ត​ទៀត​ថា៖ «និយាយ​តាម​ការពិត ​លោក ​James Comey បាន​បញ្ជាក់​យ៉ាង​ច្រើន​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ។​ ហើយ​បញ្ហា​ខ្លះ​ដែល​លោក Comey បាន​និយាយ​មិន​ពិត​ទេ‍»។

​លោក​ប្រធានា​ធិបតី​បាន​បង្ហាញ​ខ្លួន​ជាមួយ​ប្រធានា​ធិបតី ​Klaus Lohannis ​នៃ​ប្រទេស​រ៉ូម៉ានី​នៅ​សេតវិមាន។

លោក​ប្រធានា​ធិបតី ត្រាំ​ ក៏​បាន​ទទួល​សំណួរ​អំពីការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​អង្គការ​អូតង់​ផង​ដែរ។​ លោក​ប្រធានា​ធិបតី ត្រាំ​ បាន​និយាយថា ​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​ដល់​មាត្រា​ទី៥ ដែល​ជា​គោល​នយោបាយ​ការពារ​រួម​គ្នា​របស់​អង្គការ​អូតង់ ​ដែល​មាន​ន័យថា «ប្រសិនបើ​ប្រទេស​ណាមួយ​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​រង​ការ​វាយ​ប្រហារ គេ​ចាត់​ទុក​ថា​ជា​ការវាយ​ប្រហារ​ប្រឆាំង​ប្រទេស​ទាំងអស់‍»៕

XS
SM
MD
LG