ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​លូក​ដៃ​របស់​រុស្ស៊ី​ដែល​អាច​មាន​ក្នុង​ការបោះ​ឆ្នោត​នៅ​ស.រ.អា.


លោក Jared Kushner ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា។
លោក Jared Kushner ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា។

កាលពី​ថ្ងៃចន្ទ លោក​ Jared Kushner ​កូន​ប្រសារ​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​ស.រ.អា. ​បាន​បដិសេធ​ថា​លោក​ហើយ​និង​អ្នក​ផ្សេង​ទៀត​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ត្រាំ ​មិន​បាន​ធ្វើ​ការ​ទាក់​ទង​មិន​សមស្រប​ជាមួយ​រុស្ស៊ី​ទេ​ នៅ​មុន​និង​ក្រោយ​ការបោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នោះ។ ​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​សង្ខេប​នៅ​សេតវិមាន ដែល​ធ្វើ​ឡើង​ក្រោយ​ពី​បាន​ឆ្លើយ​សំណួរ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​ស៊ើប​អង្កេត​របស់​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃព្រឹទ្ធ​សភា​ ​លោក ​Kushner ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​បាន​ឃុប​ឃិត​ជាមួយ​រុស្ស៊ី​ទេ ​ហើយខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ​មាន​អ្នក​ផ្សេង​ក្នុង​យុទ្ធនាការ​នេះ​ធ្វើ​ដូច្នេះ​ដែរ។ ​

នេះ​ជា​ការ​សាក​សួរលើក​ទី១​នៃ​ការ​សាក​សួរពីរ​លើក​នៅ​សប្តាហ៍​នេះ​ដោយគណៈ​កម្មការ​សភា។​ លោក​ Kushner ​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​ធ្វើទំនាក់​ទំនងមិន​សមស្រប​នោះ​ទេ។ ខ្ញុំ​មិន​បាន​ពឹង​លើ​មូលនិធិ​រុស្ស៊ី​សម្រាប់​មុខ​ជំនួញ​របស់ខ្ញុំ​ទេ។ ​ហើយខ្ញុំ​បង្ហាញ​តម្លាភាព​ទាំង​ស្រុង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទាំង​អស់​ដែល​បាន​សួរ»។

លោក Kushner និយាយថា ​សកម្មភាព​របស់​លោក​ទាំង​អស់​សុទ្ធតែ​ត្រឹមត្រូវ ​ហើយ​ធ្វើឡើង​តាម​លក្ខណៈ​ធម្មតា​ក្នុង​យុទ្ធនាការ​ពិសេស។ ​លោក ​Donald Trump Jr ​កូន​ប្រុស​របស់លោក​ប្រធានាធិបតី​និង​ លោក​ Paul Manafort ​ អតីត​នាយក​យុទ្ធនាការ​បោះឆ្នោត​លោក​ប្រធានាធិបតី​ក៏​ផ្តល់ព័ត៌មាន​ឲ្យ​ក្រុម​ប្រឹក្សា​មួយ​ទៀត​គឺ​គណៈ​កម្មាធិការ​យុត្តិធម៌​ព្រឹទ្ធ​សភា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG