ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ និយាយ​ថា​ក្នុង​ពេល​ឆាប់ៗ​នេះ​លោក​ប្រហែល​ប្រកាស​ភាព​មាន​អាសន្ន​ថ្នាក់​ជាតិ​ដើម្បី​កសាង​ជញ្ជាំង​ព្រំដែន


ប្រធានាធិបតី​ ត្រាំ ថ្លែង​ក្នុង​ពេល​លោក​ទស្សនា​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ ក្នុង​ទីក្រុង McAllen រដ្ឋ​តិចសាស កាល​ពី​ថ្ងៃ​ទី​១០ មករា ២០១៩។
ប្រធានាធិបតី​ ត្រាំ ថ្លែង​ក្នុង​ពេល​លោក​ទស្សនា​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ ក្នុង​ទីក្រុង McAllen រដ្ឋ​តិចសាស កាល​ពី​ថ្ងៃ​ទី​១០ មករា ២០១៩។

សេតវិមាន​បាន​និយាយ​ថា ​ខ្លួន​នឹង​រៀបចំ​ឱ្យមាន​​ការ​ពិភាក្សា​តុ​មូល​មួយ​អំពី​សន្តិសុខ​ព្រំដែន​និង​សហគមន៍​មាន​សុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ពួក​មេដឹក​នាំ​រដ្ឋ​ មូលដ្ឋាន​និង​សហគមន៍។

សេតវិមាន​បាន​និយាយ​ថា ​ខ្លួន​នឹង​រៀបចំ​ឱ្យមានការ​ពិភាក្សា​តុ​មូល​មួយ​អំពី​សន្តិសុខ​ព្រំដែន​និង​សហគមន៍​មាន​សុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ពួក​មេដឹក​នាំ​រដ្ឋ​ មូលដ្ឋាន​និង​សហគមន៍។

នេះ​ជា​អ្វី​ដែល​ស្ថិត​នៅ​ក្នុង​បូជនីយកិច្ចរបស់​លោក​ប្រធានាធិបតីស.រ.អា.​ ដូណាល់ ត្រាំ​ ដែល​កំពុង​បន្តធ្វើ​តទៅ​ទៀត​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​សភា​និង​ប្រជារាស្ត្រ​អាមេរិកាំង​ថា​គេ​ត្រូវ​ការ​ឱ្យ​មាន​ជញ្ជាំង​មួយ​រវាង​ប្រទេស​ម៉ិកស៊ិក​ និង​ស.រ.អា.។

លោក ត្រាំ​ បាន​និយាយ​ថា ​គេ​ត្រូវ​ការ​ឱ្យ​មាន​ជញ្ជាំង​មួយ​ដើម្បី​បញ្ឈប់​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​ថ្នាំ​ញៀន​ព្រម​ទាំង​ឧក្រិដ្ឋកម្ម​ដែល​លោក​ថា​មក​ជាមួយ​អន្តោប្រវេសន៍​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ លោក ត្រាំ​ បាន​ទៅ​ទស្សនា​ក្រុង​ព្រំដែន McAllen ក្នុង​រដ្ឋ​តិចសាស​ ដោយ​លោក​បាន​និយាយ​ថា​ លោក​ប្រហែល​ប្រកាស​ភាព​មាន​អាសន្ន​នៅ​ក្នុង​ប្រទេស។

លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​មាន​ជ័យជម្នះ​ដោយ​ធ្វើ​សម្បទាន​ពីព្រោះ​ខ្ញុំ​យល់​ថា ​ការ​ធ្វើ​សម្បទាន​ជា​ជ័យជម្នះ​សម្រាប់​មនុស្ស​គ្រប់​គ្នា ឬ​មួយ​ខ្ញុំ​នឹង​ប្រកាស​ភាព​មាន​អាសន្ន​នៅ​ក្នុង​ប្រទេសជាតិ»។

ការ​ប្រកាស​ភាព​មាន​អាសន្ន​នឹង​អនុញ្ញាត​ឱ្យ​លោក ត្រាំ​ ចាយ​វាយ​ប្រាក់​កាស​ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​សភា​ទេ។​ ការ​ប្រកាស​នេះ​ទំនង​ជា​នឹង​នាំ​ឱ្យ​មាន​ការ​ប្តឹង​ទៅ​តុលាការ​ជា​បន្ទាន់​ពី​សំណាក់​ពួក​ប្រជាធិបតេយ្យ​ដែល​និយាយ​ថា ​គ្មាន​ភាព​មាន​អាសន្ន​នៅ​ឯ​ព្រំដែន​ទេ​ដែល​លោក​ប្រធានាធិបតី​ធ្វើ​លើស​ពី​អំណាច​របស់​លោក​តាម​រយៈ​រដ្ឋ​ធម្មនុញ្ញ៕

XS
SM
MD
LG