ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា លោកបានប្រាប់ទីភ្នាក់ងារសហព័ន្ធធ្វើឲ្យក្រុមគ្រួសារជនអន្តោប្រវេសន៍ជួបជុំគ្នាឡើងវិញបន្ទាប់ពីឆ្លងកាត់ដោយខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំអាមេរិកបាននិយាយនៅក្នុងអំឡុងនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលលោកជំទាវMelania Trumpដែលជាភរិយារបស់លោកប្រធានាធិបតីចុះទៅមើលមជ្ឈមណ្ឌលឃុំឃាំងសម្រាប់កូនចៅជនចំណាកស្រុកនៅក្នុងទីក្រុង McAllen រដ្ឋតិចសាសថា «យើងចង់ដាក់ពួកគេនៅជាមួយគ្នា»។
កូនក្មេងជាង២ពាន់នាក់បានត្រូវគេឃុំដាច់ដោយឡែកពីឥពុកម្តាយរបស់ពួកគេ។រូបភាពរបស់ក្មេងៗទាំងនោះដែលអង្គុយក្នុងទ្រុងហើយសំឡេងកូនក្មេងស្រែកទ្រហោយំបានផ្សព្វផ្សាយទូទាំងសាកលលោកក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះដែលបានបណ្តាលឲ្យមានការរឹះគន់ហើយនឹងចោទសួរពីការគោរពសិទ្ធិមនុស្សរបស់ប្រទេសអាមេរិក ហើយការណ៍នេះជំរុញឲ្យប្រធានាធិបតីត្រាំចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីបញ្ឈប់ការបំបែកកូនរបស់ជនចំណាកស្រុកចេញពីមនុស្សជំទង់នៅតាមបណ្តោយព្រំដែន។
យោងតាមកាសែត Washington Post បានប្រាប់ឲ្យដឹងថា ភ្នាក់ងារគយនិងភ្នាក់ងារការពារព្រំដែនសហរដ្ឋអាមេរិកនឹងមិនបញ្ជូនឪពុកម្តាយដែលមានកូនទៅកាន់ទោសទេរ។ បញ្ហានេះនឹងទុកឲ្យពួករដ្ឋអាជ្ញានៅឯក្រសួងយុត្តិធម៌។
អ្នកយកព័ត៌មានរបស់ VOAនៅសវនាការតុលាការអន្តោប្រវេសន៍ក្នុងទីក្រុង Brownsville បាននិយាយថា រដ្ឋអាជ្ញាបានទម្លាក់ការចោទប្រកាន់ការប្រព្រឹត្តបទល្មើសប្រឆាំងនឹងជនចំណាកស្រុក១៧នាក់រួចហើយ៕