ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ ព្រមាន​ថា​មិន​ចាំ​បាច់​មាន​ប្រទេស​​កាណាដា​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង


រូបឯកសារ៖ ប្រធានាធិបតី​​ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ទទួល​ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau នៅ​សេតវិមាន​ មុន​ពេល​កិច្ច​ប្រជុំអំពី NAFTA កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​​ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ទទួល​ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau នៅ​សេតវិមាន​ មុន​ពេល​កិច្ច​ប្រជុំអំពី NAFTA កាល​ពី​ឆ្នាំ​២០១៧។

ប្រធានា​ធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា​ មិន​ចាំ​បាច់​មាន​ប្រទេសកាណាដា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ទេ​ ហើយ​បាន​ព្រមាន​សភា​កុំ​ឱ្យ​ជ្រៀត​ជ្រែក​ជាមួយ​ការ​ចរចា​ពាណិជ្ជកម្ម បើ​មិន​ដូច្នេះ​ទេលោក​នឹង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ត្រី​ភាគី​នេះ។

លោក ត្រាំ​ បាន​និយាយ​នៅ​លើ Twitter ​ថា៖ ​«មិន​មាន​ភាព​ចាំ​បាច់​ផ្នែក​នយោបាយ​ដើម្បី​រក្សា​ប្រទេស​កាណាដា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​របស់ ​NAFTA ​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​ធ្វើ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌​សម្រាប់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​រំលោភ​បំពាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ​នោះ​ប្រទេស​កាណាដា​នឹង​ត្រូវ​ដក​ចេញ»។ លោក​បាន​បន្ថែម​ថា «សភា​មិន​គួរ​ជ្រៀត​ជ្រែក​កា​រចរចា​ទាំង​នេះ​ទេ បើ​មិន​អីចឹង​ទេ​ ខ្ញុំ​នឹង​បញ្ឈប់​ជាស្ថាពរ​នូវ​កិច្ចព្រម​ព្រៀង ​NAFTA​ ទាំង​ស្រុង​ ហើយ​យើង​នឹង​កាន់តែ​មាន​សេដ្ឋ​ប្រសើរ​ឡើង»។

លោក ត្រាំ​ កាល​ពីថ្ងៃ​សុក្រ បាន​ជូន​ដំណឹង​ដល់​សភា​អំពី​ចេតនា​របស់​លោក​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជាមួយ​ម៉ិកស៊ិក ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​កាណាដា​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ ដោយ​គ្មានកិច្ច​ព្រម​ព្រៀង​ក្នុង​ការ​កែ​ប្រែ​ច្បាប់​ NAFTA។ លោក ត្រាំ​ បាន​បង្ហាញ​ពី​កិច្ចព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​ម៉ិកស៊ិក ​កាល​ពី​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG