ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​គណបក្ស​សាធារណរដ្ឋ​សន្យា​ស៊ើប​អង្កេត​លើ​អ្នក​នៅ​ពី​ក្រោយ​ការ​ស៊ើប​អង្កេត​របស់​លោក Mueller


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ជួប​ប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ជួប​ប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​សម្ព័ន្ធមិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា បាន​សន្យា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​លើ​អ្នក​រិះគន់​លេច​មុខ​នានា​លើ​រូប​លោក និង​លើ​អ្នក​ដែល​នៅ​ក្រោយ​ការ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក និង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

លោក Trump បាន​និយាយ​ដោយ​មិន​បញ្ជាក់​អំពី​នរណា​ម្នាក់​ឲ្យ​បាន​ជាក់លាក់​យ៉ាង​ដូច្នេះ​ថា៖ «មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រព្រឹត្តរឿង​អាក្រក់​ខ្លាំង​មួយ​ចំនួន។ ខ្ញុំ​អាច​និយាយ​បាន​ថា​ ជា​រឿង​ក្បត់​ជាតិ»។ យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អ្នក​ទាំង​អស់​នោះ»។

នៅ​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​បាន​បញ្ជាក់​អំពី​ការ​ជឿជាក់​របស់​ពួកគេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ក្រុម​ផ្ទៃ​ក្នុង​របស់​លោក Trump បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ហើយ​លោក Trump ក្រោយ​មក​បាន​រក​វិធី​ដើម្បី​រារាំង​ដល់​យុត្តិធម៌។ នេះ​គឺ​ជា​ការ​ប្រកាស​ដែល​អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Sarah Sanders ដឹង។

អ្នកស្រី Sanders បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា៖ «វា​ជា​ពិបាក​ក្នុង​ការ​រារាំង​ឧក្រិដ្ឋកម្ម​ដែល​មិន​ដែល​កើត​ឡើង។ គណបក្ស​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​គួរតែ​សុំទោស​លោក​ប្រធានាធិបតី និង​ប្រជាពលរដ្ឋ​អាមេរិកាំង។ ពួកគេ​ខ្ជះខ្ជាយ​ពេលវេលា​ពីរ​ឆ្នាំ និង​បាន​បង្ក​ឲ្យ​មាន​នូវ​បញ្ហា​ដ៏​ធំ និង​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ពី​រឿងរ៉ាវ​នានា​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ»។

ការ​លើក​ឡើង​ទាំង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ចេញ​ផ្សាយ​នូវ​សេចក្ដី​សង្ខេប​មួយ​អំពី​ការ​រក​ឃើញ​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រយៈពេល ២២ ខែ​ កន្លង​មក​អំពី​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​នេះ៕

XS
SM
MD
LG