ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចោទសួរ​ពី​សុខភាព​ផ្លូវចិត្ត​របស់លោកស្រី Clinton

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា​ពី​គណបក្ស​សាធារណរដ្ឋ​ បានចោទ​សួរ​អំពី​សុខភាព​ខាង​ផ្លូវ​ចិត្ត​របស់គូ​ប្រជែង​លោក​ពី​គណបក្ស​ប្រជាធិបតេយ្យគឺ​ លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា Hillary Clinton។

មហា​សេដ្ឋី​អចលនទ្រព្យ​រូបនេះ ​ដែលនិយាយ​ដោយមិនបាន​គិតគូរ​ស្រួលបួល​បាន​ថ្លែង​ប្រាប់​ការ​ប្រមូលផ្តុំមួយ​ក្នុង​រដ្ឋ New Hampshire កាលពី​ថ្ងៃ​សៅរ៍​ថា​«លោកស្រី​ជា​មនុស្ស​ឡប់ៗ។ ស្រី​ជា​មនុស្សមាន​ជំងឺ​ផ្លូវ​ចិត្ត»។ លោក Trump បាន​ធ្វើត្រាប់​ដោយ​ចំអក​ដល់​អត្ថាធិប្បាយ​របស់​លោកស្រី​ Clintonថា ​លោកស្រី​«យល់ច្រឡំ​អំពី​សំណួរ​ដែលគេ​បាន​សួរ​លោកស្រី» នៅ​ពេល​ឆ្លើយ​នឹងសំណួរមួយ​អំពី​ការ​ពិត​ស្តី​ពីការ​រក្សា​ទុក​ឯកសារ​អំពី​សន្តិសុខ​ជាតិ​នៅក្នុង​សឺវើរ​អ៊ីម៉ែល​ ឯកជន​របស់លោកស្រី​ ដែល​លោកស្រី​បាន​ប្រើ​នៅ​ពេល​លោកស្រី​កាន់តំណែង​ជា​ អ្នក​ការទូតកំពូល​របស់​ប្រទេសពី​ឆ្នាំ២០០៩​ ដល់ឆ្នាំ២០១៣។​

លោក Trump បាននិយាយ​បា្រប់​ហ្វូង​មនុស្ស​ថា​ លោក​មាន«ចិត្តឆេវឆាវ​ជា​អ្នកឈ្នះ»។

ជាការ​ឆ្លើយតប ក្រុម​អ្នកធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជូន​លោកស្រី​ Clinton បាន​និយាយថា «ជា​ការ​គួរ​ឲ្យ​ស្តាយ​ ដែល​វិធី​តែ​មួយ​គត់​របស់​លោក Trump ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ពេលមួយ​សប្តាហ៍​ប្រកប​ដោយ​មហន្តរាយ​របស់​លោក​ផ្ទាល់​គឺ លោក​ធ្វើការ​វាយ​ប្រហារ​ផ្ទាល់ខ្លួន​ដោយពាក្យ​សម្តី ដែល​មាន​ភាព​ស្រពិច​ស្រពិលជាងមុន»។

​ថ្ងៃសៅរ៍កំណត់ទស្សនកិច្ច​លើកទី​មួយ​របស់លោក Trump ទៅ​កាន់​រដ្ឋ​ New Hampshire ចាប់តាំង​ពីការបោះឆ្នោត​បឋម​នៃគណបក្ស​សាធារណរដ្ឋ​នៅ​ទី​នោះ​កាលពី​ខែ​កុម្ភៈ ដែល​លោក​ Trump បាន​ឈ្នះ​ឆ្នោត​ច្រើន។ ក៏​ប៉ុន្តែ​ការ​ស្ទង់មតិ​នៅក្នុង​រដ្ឋនេះ​នា​ប៉ែកឦសាន​ស.រ.អ.កាល​ពី​សប្តាហ៍​មុនបាន​បង្ហាញ​ថា​លោកស្រី Clinton នាំ​មុខលោក​ Trump ១៥​ភាគ​រយ​ បី​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែវិច្ឆិកា​ខាងមុខ​នេះ ដើម្បី​កាន់​តំណែង​ជំនួស​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​នៅ​ពេល​លោក​ចាកចេញពី​តំណែង​ក្នុង​ខែ​មករា។

ការ​ស្ទង់មតិ​ក្នុង​ប្រទេស​រួមគ្នាថ្មី​មួយ​រវាង​កាសែត​ Washington Post និង​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ ABC News បានបង្ហាញ​ថា​ លោកស្រី Clinton នាំ​មុខ​លោកTrump ៥០​ភាគ​រយ​ទល់​នឹង​៤២ភាគរយ​ ដោយ​មាន​ចំនួនពីរ​ដងច្រើន​ជាង​ចំនួន៤ភាគរយ ​ដែលលោកស្រី​បាន​នាំ​មុខ​កាល​ពី​ពាក់កណ្តាលខែ​កក្កដា​នៅមុនការ​ប្រជុំ​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​ទាំង​ពីរនេះ។ អង្គការ​ផ្សាយ​ព័ត៌មាន​ទាំង​ពីរនេះបាននិយាយ​ថា ​ជិត​៦​នាក់​នៃ​បណ្តា​អ្នកបោះឆ្នោត​១០​នាក់​នៅ​តែមិន​ពេញ​ចិត្តជាមួយ​ការ​ជ្រើសរើស​រវាង​លោកស្រី​ Clinton និង​លោកTrump៕

XS
SM
MD
LG