ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ជំរុញ​ឲ្យ​អនុម័ត​ច្បាប់​ពន្ធដារ​នៅ​ពេល​លោក​ប្រឈម​ជាមួយ​សមាជិក​សភា​សំខាន់​មួយ​រូប


ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Mitch McConnell សមាជិក​ព្រឹទ្ធសភា​នៃ​សំឡេង​ភាគ​ច្រើន​​លើក​ដៃ​ពេល​លោក​មក​ដល់​កន្លែង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភាព​នៃ​មតិភាគ​ច្រើន នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​២៤ តុលា។
ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Mitch McConnell សមាជិក​ព្រឹទ្ធសភា​នៃ​សំឡេង​ភាគ​ច្រើន​​លើក​ដៃ​ពេល​លោក​មក​ដល់​កន្លែង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភាព​នៃ​មតិភាគ​ច្រើន នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​២៤ តុលា។

កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ជួប​ជាមួយ​ពួក​មន្ត្រី​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា. ដោយ​មាន​ក្តី​សង្ឃឹម​ថា​នឹង​ជំរុញ​ផែន​ការ​របស់​លោក​ដើម្បី​កាត់​បន្ថយ​ពន្ធដារ​សម្រាប់​សាជីវកម្ម​និង​ក្រុម​ប្រជា​រាស្ត្រ​អាមេរិកាំង​ឋានៈ​កណ្តាល។

លោក​បាន​និយាយ​ឡកឡឺយ​ជាមួយ​សមាជិក​សភា​សំខាន់​ម្នាក់​គឺ​លោក​ Bob Corker សមាជិក​ព្រឹទ្ធសភា​ស.រ.អា.នៃ​រដ្ឋ​ Tennessee។

លោក​ ត្រាំ​ បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ពួក​សមាជិក​សភា​ទាំង​នេះ ដោយ​មានរួម​បញ្ចូល​ទាំង​លោក​ Corker ផង​ដែរ​នៅ​ក្នុង​វិមានសភា​កាពីតូល​ ដោយ​មាន​ការ​ពិភាក្សា​គ្នា​ទូលំ​ទូលាយ​អំពី​ទម្រង់​នៃ​ការ​រុះ​រើ​ខាង​ពន្ធដារ​របស់​គាត់។

ប្រធានាធិបតី​ ត្រាំ​ បាន​ចាក​ចេញពី​ការ​ប្រជុំ​នេះ​ដោយ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​ពួក​អ្នកកាសែត​ទេ​ ក៏​ប៉ុន្តែ​លោក​ Mitch McConnell ​មេដឹកនាំ​ក្រុម​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​បាន​និយាយ​ថា ​ពួក​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឯកភាព​ជាមួយ​ប្រធានាធិបតី​ក្នុង​ការ​ធ្វើ​ការ​កែ​ប្រែធំៗ​ក្នុង​ច្បាប់​ពន្ធដារ​របស់​ប្រទេស។​

លោក​ McConnell ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ការ​រិះ​គន់​គ្នា​តាម​ពាក្យ​សម្តី​ខ្លាំងៗ​ច្រើន​ម៉ោង​រវាង ត្រាំ​ និង​លោក​ Corker​ ទេ។

កាល​ពី​សប្តាហ៍​មុន ​ព្រឹទ្ធសភា​ស.រ.អា.​បាន​អនុម័ត​ថវិកា​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​កាត់​ពន្ធដារ​ចំនួន​១,៥​លាន​លាន​ដុល្លារ​ក្នុង​មួយ​ទសវត្សរ៍​ខាង​មុខ​ដែល​អាច​បន្ថែម​ចំនួន​ទឹក​ប្រាក់​ដដែល​នេះ​ដល់​ប្រាក់​បំណុល​របស់​ប្រទេស​អាមេរិក​ដែល​មាន​ចំនួន​ទាំង​អស់​២០​លាន​លាន​ដុល្លារ។​ លោក​ប្រធានាធិបតី ត្រាំ​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ពន្ធដារ​នេះ​មុន​ដំណាច់​ខែ​ធ្នូ​នេះ៕

XS
SM
MD
LG