ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ​ឈាន​ជើង​ចូល​កូរ៉េ​ខាង​ជើង និង​ជួប​លោក​គីម ​នៅ​តំបន់​គ្មាន​យោធា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ព្រំដែន​ភូមិ Panmunjom ក្នុង​តំបន់​គ្មាន​យោធា ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ព្រំដែន​ភូមិ Panmunjom ក្នុង​តំបន់​គ្មាន​យោធា ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ដូណាល់​ ត្រាំ បាន​ហៅ​ជំនួប​ថ្មី​បំផុត​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ថា​ «‍ផ្ដល់​ផល​ច្រើន» ហើយ​ថា​ប្រទេស​ទាំងពីរ ​‍«‍ចង់​ដោះស្រាយ​បញ្ហា​នេះ»។

​លោក​ត្រាំ មានប្រសាសន៍​ប្រាប់​បុគ្គលិក​យោធា​នៅ​មូលដ្ឋាន​ទ័ព​អាកាស Osan ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ថា «‍ខ្ញុំ​បាន​គូស​បញ្ជាក់​ពី​វិបុលភាព​ដ៏​អស្ចារ្យ​ដែល​ទន្ទឹង​រង់ចាំ​កូរ៉េ​ខាង​ជើង នៅ​ពេល​ដែល​យើង​ដោះស្រាយ​បញ្ហា​ទាំងមូល​ចប់​សព្វគ្រប់​ហើយ​នោះ»។

​លោក​ត្រាំ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​សក្ដានុពល​ដែល​កូរ៉េ​ខាង​ជើង អាច​នឹង​ទទួល​បាន ប្រសិន​បើ​ប្រទេស​នេះ​យល់​ព្រម​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ។

​អត្ថាធិប្បាយ​ចុងក្រោយ​នេះ បាន​កើតឡើង ក្រោយ​ពី​លោក​ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង​ដំបូង​គេ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង នៅ​ពេល​ដែល​លោក​បាន​ឈាន​ជើង​ឆ្លង​ចូល​ព្រំដែន​កូរ៉េ​ខាង​ជើង​នៅ​តំបន់​គ្មាន​យោធា​នោះ។

ក្រោយ​ពី​បាន​ចាប់ដៃ​ជាមួយ​លោក​គីម​នៅ​ក្នុង​ភូមិ Panmunjom ​នោះ លោក ត្រាំ បាន​ដើរ​ឆ្លង​ខ្សែបន្ទាត់​យោធា​ ដែល​កំណត់​ព្រំដែនខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។

បន្ទាប់​មក លោក​ គីម និង​លោក​ ត្រាំ ក៏​បាន​ដើរកាត់​បន្ទាត់​ព្រំដែនត្រឡប់​ចូល​មក​ខាង​កូរ៉េ​ខាង​ត្បូង​វិញ។

លោក គីម បាន​ថ្លែង​ទៅ​កាន់​លោក​ត្រាំ​វិញ​ថា «‍រីករាយ​ណាស់​ដែល​បាន​ជួប​លោក​ម្ដងទៀត។​ ខ្ញុំ​មិន​ដែល​រំពឹង​ទាល់​តែ​សោះ​ថា​នឹង​បាន​ជួប​លោក​នៅ​ទី​នេះ»។

លោក​ត្រាំ​ ដែល​បាន​អញ្ជើញ​លោក គីម ឱ្យ​មក​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​ប្រជុំ​មួយ​មួយ​លើក​ទៀតមាន​ប្រសាសន៍​ថា «‍ការ​ដើរ​ឆ្លងកាត់​ខ្សែ​បន្ទាប់​ខណ្ឌ​ព្រំដែន​នោះ គឺ​ជា​កិត្តិយស​ដ៏​ធំធេង​មួយ»៕

XS
SM
MD
LG