ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​លោក​ ត្រាំ ទៅ​លោក​ គីម៖ «តោះ ​ចាប់ដៃ​គ្នា‍» នៅ​តំបន់​គ្មាន​យោធា​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​អំឡុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro នៅ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​ប្រទេស G20 នៅ​ទីក្រុង​អូសាកា ប្រទេសជប៉ុន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​អំឡុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​ប្រធានាធិបតី​ប្រេស៊ីល Jair Bolsonaro នៅ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​ប្រទេស G20 នៅ​ទីក្រុង​អូសាកា ប្រទេសជប៉ុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ មាន​ប្រសាសន៍​ថា លោក​សុខចិត្ត​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នៅ​តំបន់​ដែល​គ្មាន​យោធា ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។

លោក​បាន​សរសេរ​តាម​គណនី​Twitterរបស់​លោក​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​មុន​ពេល​លោក​ចុះចត​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា «‍គ្រាន់​តែ​ចាប់​ដៃ​គ្នា​និង​និយាយ​សួរ​សុខទុក្ខ​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ»។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេសដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​ក្នុង​ពិភពលោក​ឬ​ដែល​គេ​ហៅ​កាត់​ថា​G20 ក្នុង​ប្រទេស​ជប៉ុន លោក​ត្រាំ មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ចិត្ត​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា​នឹង«‍ស្ទង់​ទឹកចិត្ត​មើល» ក្នុង​ការ​ជួប​លោក គីម ដោយ​លោក​ត្រាំ​បន្ថែម​ថា ការ​ជួប​គ្នា​នោះ នឹង​មាន​រយៈពេល​តែ​ពីរ​នាទី​ប៉ុណ្ណោះ។

លោក​ត្រាំ​ថ្លែង​ថា​«‍យើង​នឹង​ជួប​គ្នា​តែ​ពីរ​នាទី​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប៉ុន្តែ​នេះ​គឺ​ជា​រឿង​ល្អ»។

លោក​ត្រាំ បាន​សរសេរ​ក្នុង​សារTwitter​របស់​លោក​ថា «‍ប្រសិន​បើ​លោក​ប្រធាន គីម​នៃ​កូរ៉េ​ខាង​ជើង​បាន​ឃើញ​សារ​នេះ ខ្ញុំ​នឹង​ជួប​លោក​នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ​គឺ​នៅ​តំបន់​ដែល​គ្មាន​យោធា គ្រាន់តែ​ដើម្បី​ចាប់ដៃ​របស់​គាត់​និង​និយាយ​ថា សួស្តី!»។

ក្រោយ​មក លោក​ត្រាំ មាន​ប្រសាសន៍​ថា លោក​មាន​«អារម្មណ៍​ស្រួល​ណាស់» ក្នុង​ការ​ឈាន​ជើង​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រសិន​បើ​ជំនួប​នេះ​កើត​ឡើង​មែន នោះ​វា​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ដែល​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង។

លោក គីម មិន​បាន​ឆ្លើយតប​ទៅ​នឹង​សារ​របស់​លោក​ត្រាំ​ទេ ប៉ុន្តែ អនុ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង គឺ​អ្នក​ស្រី Choe Son Hui បាន​ហៅ​ការ​អញ្ជើញ​របស់​លោក​ត្រាំ ថា​ជា​«‍សំណើ​ដ៏​គួរ​ចាប់អារម្មណ៍»​មួយ៕

XS
SM
MD
LG