សាលាឧទ្ធរណ៍ត្រូវបានស្នើឲ្យពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា
បន្ទាប់ពីត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញឲ្យជាប់ឃុំក្នុងគេហដ្ឋានរយៈពេល ២៧ ឆ្នាំមក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បាននិងកំពុងតតាំងនឹងសំណុំរឿងក្តីលោកនៅសាលាឧទ្ធរណ៍ ដែលបានបើកសវនាការចំនួនជាង ១០ លើកមកហើយ។ មេធាវីការពារក្តីរបស់អ្នកនយោបាយរូបនេះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា ដើម្បីធានាឲ្យបាននូវសិទ្ធិទទួលបានការកាត់ក្តីដោយត្រឹមត្រូវ និងដើម្បីចៀសវាងការរិះគន់និងការថ្កោលទោសពីបណ្តាប្រទេសប្រជាធិបតេយ្យអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុល រស្មី រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕