ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ដក​កិច្ចព្រមព្រៀង​ TPP ​អាច​ផ្តល់​ប្រយោជន៍​ដល់​ចិន​និង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ប្រទេសនៅ​អាស៊ី​ប៉ាស៊ីហ្វិក


បាតុករ​​ប្រឆាំង​នឹង​​លោក​ប្រធានាធិបតី​ អូបាម៉ា ​​ចំពោះ​​កិច្ចព្រមព្រៀង​​ TPP កាល​ពី​ឆ្នាំ​២០១៦ នៅរមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា​។
បាតុករ​​ប្រឆាំង​នឹង​​លោក​ប្រធានាធិបតី​ អូបាម៉ា ​​ចំពោះ​​កិច្ចព្រមព្រៀង​​ TPP កាល​ពី​ឆ្នាំ​២០១៦ នៅរមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា​។

ការសម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ដូណាល់​ ត្រាំ​ ក្នុង​ការ​ដក​ចេញ​កិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា TPP បាន​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ជា​គោលការណ៍​គ្រឹះ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ក្នុង​ការ​ចូល​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ី​ឡើង​វិញ។​

លោក ត្រាំ និយាយ​ថា ​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រប់​ដណ្តប់​ពាណិជ្ជកម្ម​សាកល​លោក​៤០​ភាគរយ ​លោក​មាន​ផែនការ​នឹង​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​ម្តង​មួយ​ម្ដង​មួយ ​ដែល​ផ្តល់​ផល​ល្អ​ជាង​នេះ​ដល់​កម្មករ​ជា​ពលរដ្ឋ​អាមេរិកាំង។ សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ​អ្នកវិភាគ​និយាយ​ថា ការ​បោះ​បង់​ចោល​កិច្ចព្រមព្រៀង​នេះ​បើក​ឱកាស​ពាណិជ្ជកម្ម​ថ្មី​ដល់​ប្រទេស​ចិន ដែល​មិនមែន​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង ​TPP នេះ។ ​

ក្រុម​អ្នក​ចរចា​បាន​ធ្វើការ​អស់​រយៈ​ពេល​៧​ឆ្នាំ​ទៅ​លើ​កិច្ចព្រមព្រៀង​ TPP ​ដែល​អ្នក​គាំទ្រ​និយាយ​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ពាណិជ្ជកម្ម​ច្រើន​ជាងមុន​សម្រាប់​ប្រទេស​ទាំង​១២ បង្កើន​ប្រាក់​ចំណូល​កម្មករ ​ការពារ​ពិសេស​ដល់​កម្មសិទ្ធិ​បញ្ញា ​ការពារ​សិទ្ធិ​កម្មករ និង​ការពារ​បរិស្ថាន​សាជីវកម្ម។ ក្រុមអ្នក​រិះគន់​បាន​ចោទ​ប្រកាន់​កិច្ចព្រមព្រៀង ​ដែល​ត្រូវ​បាន​ចរចា​គ្នា​ដោយ​សម្ងាត់​នេះ ​ថា​ផ្តល់​ផលប្រយោជន៍​ហួសហេតុ​ដល់​សាជីវកម្ម​នៅ​ទូទាំង​សាកលលោក​ និង​មាន​ដាក់​បញ្ចូល​ការដាក់​កម្រិត​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា​យ៉ាង​ធ្ងន់ធ្ងរ៕

XS
SM
MD
LG