ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​សំណើ​ច្បាប់​អន្តោប្រវេសន៍​ ដែល​ជួយ​គាំទ្រ​ដល់​ក្រមខណ្ឌ​ច្បាប់​នានា


លោក​សមាជិក​ព្រឹទ្ធសភា Charles Grassley ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ពិធី​ទទួល​ទាន​អាហារ​សម្រាប់​គោលនយោបាយ​ជាមួយ​នឹង​លោក​អនុប្រធានាធិបតី Mike Pence កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​សមាជិក​ព្រឹទ្ធសភា Charles Grassley ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​ពិធី​ទទួល​ទាន​អាហារ​សម្រាប់​គោលនយោបាយ​ជាមួយ​នឹង​លោក​អនុប្រធានាធិបតី Mike Pence កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​គាំទ្រ​សំណើច្បាប់​អន្តោប្រវេសន៍​ ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Charles Grassley ដោយ​លោក​បាន​និយាយ​ថា​សំណើ​នេះ​នឹង​ជួយ​ដល់ «គោលដៅ​ទាំង៤ចំណុច» របស់​លោក Trump នៅ​ក្នុង​ផែនការ​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍។

ច្បាប់​នេះ​នឹង​សម្រេច​ជោគវាសនា​របស់​ជនអន្តប្រវេសន៍​ចំនួន​១លាន៨សែននាក់​ដែល​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ខុស​ច្បាប់​តាំង​ពី​នៅ​វ័យក្មេង​ឲ្យ​មាន​ឱកាស​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង។ ទន្ទឹម​នឹង​នេះ​ដែរ​ថវិការ​ចំនួន​២៥ពាន់លានដុល្លារ​នឹង​ទុក​សម្រាប់​សង់ជញ្ជាំង​នៅ​តាមព្រំដែន​ កាត់បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍​ស្របច្បាប់​ចូល​ក្នុង​សហរដ្ឋអាមេរិក​ និង​លុបបំបាត់​កម្មវិធី​ឆ្នោតផ្សង​សំណាង​មក​រស់​នៅក្នុង​សហរដ្ឋអាមេរិក។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​កាល​ពី​ថ្ងៃពុធ​ លោក Trump បាន​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បដិសេធ​ទៅលើ​ដំណោះស្រាយ​បណ្តោះអាសន្ន​ និង​អនុម័ត​ទៅ​លើ​ការទទួលខុសត្រូវ​ និង​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍​សមស្រប​មួយ​ ដែល​ពលរដ្ឋ​អាមេរិកាំង​អាច​ទទួល​យក​បាន។

ព្រឹទ្ធសភា​បាន​បើក​កិច្ចពិភាក្សា​កាល​ពី​ថ្ងៃចន្ទ​ និង​អាច​បោះឆ្នោត​ទៅលើ​សំណើ​ទាំង​នេះ​នៅ​ថ្ងៃ​ពុធ។ លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ​ បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​លោក​ឲ្យ​អនុម័ត​សំណើ​ច្បាប់​អន្តោប្រវេសន៍​នេះ​នៅ​ត្រឹម​ចុង​សប្តាហ៍​នេះ​ និង​បានចោទ​ប្រកាន់​សមាជិកព្រឹទ្ធសភា​ខាង​គណបក្សប្រជាធិបតេយ្យ​ពី​ការ​ព្យាយាម​ពន្យាពេល​មិន​ចប់​មិន​ចេះ​ហើយ។

លោក Charles Schumer មេដឹកនាំ​សំឡេង​ភាគតិច​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រឆាំងជំទាស់​នៅពេល​ដែល​លោក McConnell ចាប់ផ្តើម​ពិភាក្សា​អំពី​សំណើ​ច្បាប់​ដែល​វាយប្រហារ​ទៅលើ​ទីក្រុង​នានា​ដែល​បើក​ឲ្យ​ពួកអន្តោប្រវេសន៍​មក​រស់​នៅ និង​មិន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​សហព័ន្ធ​ ក្នុង​ការស្វែង​រក​អត្តសញ្ញាណ​ និង​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ឲ្យ​ទៅ​អាជ្ញាធរ៕

XS
SM
MD
LG