ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ហៅ​ការ​ស៊ើប​អង្កេត​មុន​ដំបូង​អំពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៦ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ


រូបឯកសារ៖​ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅបរិវេណសេតវិមាន មុនពេលឡើងឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ 
រូបឯកសារ៖​ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅបរិវេណសេតវិមាន មុនពេលឡើងឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ 

ប្រធានា​ធិបតី​ដូណាល់ ត្រាំ​បាន​និយាយថា «អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជា​ការ​អាម៉ាស​មួយ។ វាជា​ការ​ស៊ើបអង្កេត​ខុសច្បាប់។ ​វា​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ ​ជា​ការ​ប៉ុនប៉ង​ទម្លាក់​ប្រធានា​ធិបតី។​ អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាការ​ក្បត់​ជាតិ»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ បាន​ពោលអះអាង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមអ្នក​ស៊ើបអង្កេត​ដែល​បាន​ចាប់​ផ្តើម​ការ​ស៊ើបអង្កេត​ពី​ដំបូង​ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​ ២០១៦​ បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​បាន​ប្រព្រឹត្ត​អំពើក្បត់​ជាតិ​ដើម្បី​កុំ​ឲ្យ​លោក​ឈ្នះ​ការ​បោះឆ្នោត។

ប្រធានា​ធិបតី ​ត្រាំ ​បាន​ប្រកាស​ថា៖ «អ្វី​ទាំងអស់​ជា​អំពើ​ទុច្ច​រិត។ មានការ​ស្រេក​ឃ្លាន​នៅ​ក្នុង​ប្រទេស​នេះ​ដើម្បីឲ្យ​លោក William Barr រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ធ្វើ​ការ​ស៊ើបអង្កេត​ដែល​លោក​បាន​ប្រកាសតាំង​ កាល​ពី ​៣ ​ឆ្នាំ​មុន​ ពីការ​ស៊ើប​អង្កេត​របស់​ក្រសួងយុត្តិធម៌​អំពីការទាក់​ទង​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ ត្រាំ​ ជាមួយ​ប្រទេស​រុស្ស៊ី»។

ប្រធានា​ធិបតី ​ត្រាំ ​បាន​គំរាម​អតីត​មន្រ្តី​ក្រសួង​យុត្តិធម៌​ និងការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ដែល​លោក​បាន​ហៅ​ពួកគេ​ថា «អ្នក​ស៊ើបអង្កេតមិន​ល្អ» ចំពោះ​តួនាទី​របស់​ពួកគេ ក្នុងការ​ចាប់​ផ្តើម​អ្វី​ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ ២២ ​ខែ​របស់​លោក Robert Mueller ស្មាក្តី​ពិសេស​នៅ​ក្នុង​ការ​ជាប់​ទាក់​ទិន​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ​ត្រាំ ​ជាមួយ​រុស្ស៊ី​ហើយ​ថា តើ​លោក ​ត្រាំ​ ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី​បាន​រំលោភ​យុត្តិធម៌​ ដោយ​ការ​ព្យាយាម​បង្អាក់​ការ​ស៊ើបអង្កេត​នេះ​ដែរ​ឬ​ទេ»។

ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ​បាន​និយាយថា៖ «អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជា​ការ​អាម៉ាស​មួយ។ វាជា​ការ​ស៊ើបអង្កេត​ខុសច្បាប់។ ​វា​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ ​ជា​ការ​ប៉ុនប៉ង​ទម្លាក់​ប្រធានា​ធិបតី។​ អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាការ​ក្បត់​ជាតិ»។

ប្រធានា​ធិបតី​ត្រាំ​និយាយ​ថា ​លោក​មិន​បាន​អាន​របាយការណ៍​របស់​លោក​ Mueller ទេ ក៏​ប៉ុន្តែ​បាន​ប្រកាស​ថា លោក​ឈ្នះ។​ មិនមានការ​ឃុប​ឃិត ​ការ​រំលោភ​យុត្តិធម៌​ទេ។ ខ្ញុំ​បាន​រួច​ទោស​ទាំង​ស្រុង៕

XS
SM
MD
LG