ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ និង​លោក​ Biden​ ចោទ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ភាព​ស័ក្តិសម​សម្រាប់​កាន់​ដំណែង


អតីត​អនុប្រធានាធិបតី Joe Biden (ឆ្វេង) និង​ប្រធានាធិបតី ដូណាល់ ត្រាំ។
អតីត​អនុប្រធានាធិបតី Joe Biden (ឆ្វេង) និង​ប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​លោក​ Joe Biden គូ​ប្រជែងខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​មិន​ស័ក្តិសម​ដើម្បី​កាន់​ដំណែង​ប្រធានាធិបតី​ទេ។

លោក ត្រាំ​ ដែល​មាន​អាយុ​៧៤​ឆ្នាំ ​បាន​ចាត់​ទុក​គូ​ប្រជែង​របស់​លោក​ដែល​មាន​អាយុ​៧៨​ឆ្នាំ​ថា​ជា​«មនុស្ស​ទន់​ខ្សោយ» ហើយ​បាន​ចោទ​ថា ​លោក​ Biden ​មាន​បញ្ហា​ខួរ​ក្បាល។

ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​រដ្ឋ ​Wisconsin មុន​ការ​បោះឆ្នោត​ប្រធានាធិបតី ៤​៧​ថ្ងៃ​ខាងមុខ​ លោក​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ថ្លែង​ទៀត​ថា​ លោក ​Biden​ មិន​ដឹង​ថា​ «លោក​នៅ​រស់​ឬ​ទេ» ។

នៅ​ក្នុង​រដ្ឋ ​Pennsylvania ​វិញ លោក ​Biden ​បាន​រិះគន់​ប្រធានាធិបតី​ ត្រាំ​ ថា​ «មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ»​នៅ​ក្នុង​ចំណាត់​ការ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ការ​រាតត្បាត​វីរុស​កូរ៉ូណា ហើយ​បាន​បង្អាក់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​តាម​បែប​វិទ្យាសាស្ត្ររបស់​អ្នក​ជំនាញ​សុខាភិបាល​របស់​រដ្ឋាភិបាល​ខ្លួន ។

លោក ​Biden បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក ត្រាំ​ ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​រហ័ស​ លោក​នឹង​បាន​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់​ពាន់​នាក់​ពី​វីរុស​កូរ៉ូណា៕

XS
SM
MD
LG