លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានរិះគន់ពួកគណបក្សប្រជាធិបតេយ្យថា «ជាអ្នករារាំង» ការបោះឆ្នោតប្រឆាំងនឹងការតែងតាំងនាយក CIA លោក Mike Pompeo ដែលជាបេក្ខជនលោក Trump ជ្រើសរើសធ្វើជារដ្ឋមន្រ្តីការបទេស។
លោក Pompeo ប្រឈមនឹងការប្រឆាំងជាខ្លាំងពីគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភា ដែលមានសមាជិកខាងគណបក្សសាធារណរដ្ឋ១១នាក់ និងគណបក្សប្រជាធិតេយ្យ១០នាក់។ ការបោះឆ្នោតបានរៀបចំឡើងកាលពីល្ងាចថ្ងៃចន្ទ។ ប៉ុន្តែសមាជិកខាងគណបក្សប្រជាធិបតេយ្យទាំង១០រូប និងសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Rand Paul បានប្រកាសថាពួកគេនឹងប្រឆាំងការតែងតាំងលោក Pompeo ធ្វើជាអ្នកការទូតជាន់ខ្ពស់។
នៅក្នុងការស្តីបន្ទោសដ៏គម្រមួយលើប្រធានាធិបតីសហរដ្ឋអាមេរិកជុំវិញការបញ្ជាក់ពីការបោះឆ្នោតសម្រាប់តំណែងសន្តិសុខជាតិសំខាន់នេះ គណកម្មាធិការអាចផ្តល់ការមិនពេញចិត្តដល់លោក Pompeo និងនៅតែបញ្ជូនការតែងតាំងនេះទៅព្រឹទ្ធសភាពេញអង្គធ្វើការអនុម័ត។ លោក Trump បានសរសេរក្នុង Twitter ថា៖ «វាពិបាកជឿថា អ្នករារាំងទាំងនេះប្រហែលជាបោះឆ្នោតប្រឆាំងនឹងការតែងតាំងលោក Mike Pompeo ធ្វើជារដ្ឋមន្រ្តីកាបរទេស។ គណបក្សប្រជាធិបតេយ្យនឹងមិនយល់ព្រមតែងតាំងមនុស្សល្អរាប់រយនាក់ រួមទាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ផងដែរ។ ពួកគេកំពុងពន្យាពេលដំណើរការអនុម័តឲ្យដល់ទីបំផុតនៅគ្រប់រឿងទាំងអស់។ ការណ៍នេះមិនដែលកើតឡើងពីមុនពេលទេ។ យើងត្រូវការអ្នកសាធារណរដ្ឋបន្ថែមទៀត»៕