លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.កាលពីថ្ងៃសៅរ៍បានរិះគន់កាសែត New York Times តាមបណ្តាញ Twitter ដោយសង្ស័ថាបានធ្វើឲ្យខូចការប្រឹងប្រែងរបស់អាមេរិកក្នុងការសម្លាប់ Abu Bakr al-Baghdadi មេដឹកនាំពួកភេរវកម្មរដ្ឋឥស្លាម។
លោកប្រធានាធិបតីមិនបានផ្តល់ពត៌មានលម្អិត ឬពន្យល់ថាតើកាសែតនេះធ្វើយ៉ាងណានាំឲ្យខូចផែនការសម្លាប់ Baghdadi នោះទេ ប៉ុន្តែលោកសរសេរលើ Twitter តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីទូរទស្សន៍ Fox News Channel បញ្ចេញការលេចធ្លាយព័ត៌មាននេះ។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកាសែត New York Times បានសុំឲ្យសេតវិមានពន្យល់លម្អិតអំពីការសរសេររបស់លោកប្រធានាធិបតី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កាសែត New York Times ផ្តល់ឲ្យបណ្តាញព័ត៌មាន Politic។ សេចក្តីថ្លែងការណ៍នេះសរសេរថា យើងបានសុំឲ្យសេតវិមានបំភ្លឺអំពីការសរសេរតាម Twitter នោះ។
ទោះជារបាយការណ៍ដែលលោកប្រធានាធិបតី ត្រាំ សរសេរយោងនោះ មិនទាន់ត្រូវបានលាតត្រដាងក្តី កាសែត New York Times បានសរសេរកាលពីថ្ងៃសុក្រថា លោក James Mattis រដ្ឋមន្ត្រីការពារជាតិបានប្រាប់អ្នកកាសែតថា មេដឹកនាំពួកភេរវកម្មរដ្ឋឥស្លាមនៅរស់នៅឡើយ។ លោក Mattis និយាយថា ខ្ញុំនឹងជឿទេនៅពេលយើងដឹងថា យើងបានសម្លាប់ Baghdadi។ ប៉ុន្តែយើងកំពុងតាមរក»។ បណ្តាញព័ត៌មានជាច្រើនរាយការណ៍ថា Baghdadi បានស្លាប់៕