ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​ត្រី​ភាគី​លើក​ចុង​ក្រោយ​អំពី​ការតំឡើង​ប្រាក់ឈ្នួល​អប្បបរិមា​ដល់​កម្មករ​ រោងចក្រ

តំណាង​ម្ចាស់​រោងចក្រ តំណាង​រាជរដ្ឋាភិបាល និង​សហជីព​តំណាង​កម្មករ​ថតរូប​ជុំ​គ្នា​ ក្នុង​កិច្ចបញ្ចប់​នៃ​ការចរចា​រវាង​ក្រុម​បច្ចេកទេស​ត្រីភាគី​ស្តីអំពី​ការចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ក្រុម​សហជីព​សម្រេច​ទម្លាក់​តួលេខ​ខ្លួន​មក​ត្រឹម​ ១៧១​ដុល្លារ​សហរដ្ឋអាមេរិក។ រី​ឯ​ភាគី​ម្ចាស់​រោង​ចក្រ​ដំឡើង​ដល់​ចំនួន​១៤៧​ដុល្លារ​អាមេរិក​ កៀក​ទៅ​នឹង​ចំនួន​ដែល​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​ ដើម្បី​សម្រួល​ការ​ចរចា​​តាំង​ពី​ការ​ប្រជុំ​ត្រី​ភាគី​លើក​ទី១​មក​ គឺ​ចំនួន​ ១៤៨​ដុល្លារ​អាមេរិក។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​បាន​ជួប​ចរចា​គ្នា​ជា​លើក​ចុង​ក្រោយ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរិមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧។ ស្រប​ពេល​ដែល​ភាគី​សហជីព​ទម្លាក់​តួលេខ​បន្ថែម​ ៦,៥៩​ដុល្លារ​ពី​ចំនួន​ ១៧៧,៥៩​ដុល្លារ​មក​ត្រឹម​ ១៧១​ដុល្លារ​ ភាគី​ម្ចាស់​រោង​ចក្រ​ដំឡើង​បាន​ ៦៣​សេន ឬ​ប្រហែល​ ២៥០០​រៀល​ គឺ​ពី​ ១៤៦,៣៧​ដុល្លារ​មក​ ១៤៧​ដុល្លារ។

ក្រោយ​ការ​ប្រជុំ​លើក​ចុង​ក្រោយ​របស់​ក្រុម​បច្ចេកទេស​ត្រី​ភាគី​ ចរចា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​ នា​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​នេះ​ ក្រុម​ភាគី​ពាក់ព័ន្ធ​នៃ​ការ​ចរចា​សំយោគ​បាន​ជា​តួលេខ​៣​ខុស​គ្នា សម្រាប់​បញ្ជូន​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ប្រជុំ​កាត់​សេចក្តី​នៅ​ថ្ងៃ​បន្ទាប់។

លោក ហេង សួរ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្របសម្រួល​អង្គ​ប្រជុំ​ត្រីភាគី អំពី​ការចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ក្រុម​សហជីព​សម្រេច​ទម្លាក់​តួលេខ​ខ្លួន​មក​ត្រឹម​ ១៧១​ដុល្លារ​សហរដ្ឋអាមេរិក។ រី​ឯ​ភាគី​ម្ចាស់​រោង​ចក្រ​ដំឡើង​ដល់​ចំនួន​១៤៧​ដុល្លារ​អាមេរិក​ កៀក​ទៅ​នឹង​ចំនួន​ដែល​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​ ដើម្បី​សម្រួល​ការ​ចរចាតាំង​ពី​ការ​ប្រជុំ​ត្រី​ភាគី​លើក​ទី១​មក​ គឺ​ចំនួន​ ១៤៨​ដុល្លារ​អាមេរិក។

ស្រប​ពេល​ ភាគី​សហជីព​ទម្លាក់​ ៦,៥៩​ដុល្លារ​ពី​ចំនួន​ ១៧៧,៥៩​ដុល្លារ​ ភាគីម្ចាស់​រោងចក្រ​ដំឡើង​បាន​ ៦៣​សេន ឬ​ប្រហែល ២៥០០ រៀល​ពី​ ១៤៦,៣៧​ដុល្លារ។

ជំនួប​ត្រី​ភាគី​នេះ​មាន​តំណាង​រាជរដ្ឋាភិបាល​ តំណាង​សហជីព ​តំណាង​ម្ចាស់​រោង​ចក្រ⁣​ ១៦ រូប​ស្មើៗ​គ្នា។

លោក ហេង សួរ ផ្តល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន​អំពី​សេចក្តី​សម្រេច​ចុងក្រោយ​នៃ​ក្រុម​ត្រីភាគី​ដើម្បី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​ពី​ដាក់​ស្នើ​តួលេខ​ចំនួន​បី​គឺ ១៤៧​ ១៤៨​ និង​ ១៧១ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​សម្រេច​ក្រោយ​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​នៃ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ លោក​ ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បង្ហើប​ថា ​លទ្ធផល​សម្រេច​នឹង​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី២៩ ខែ​កញ្ញា​ ដោយ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក​ ហេង សួរ​ បាន​ថ្លែង​ថា៖

«ព្រឹកមិញ​នេះ នៅ​ពេល​ប្រជុំ យើង​សម្រេច​ថា​ យើង​យក​គោលជំហ​របស់​ភាគី​និមួយ ​ដាក់​ទៅ​ឲ្យ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​សម្រេច​តែ​ម្តង​គឺ​មិន​បាន​បោះឆ្នោត​ទេ»។

កិច្ចពិភាក្សា​លើក​ទី៣​ នៃ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​ចរចា ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរិមាសម្រាប់​ឆ្នាំ​២០១៧​ មាន​លក្ខណៈ​ តាន​តឹង​បន្តិច​នា​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​សហជីព។

លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​និង​អ្នកស្រី យ៉ាង សោភ័ណ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បញ្ជាក់​ស្រដៀង​គ្នា​ថា​ មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ទម្លាក់​មក​ត្រឹម​ចំនួន​១៧១​ដុល្លា​រនេះ​ទេ ក៏​ប៉ុន្តែ​សហជីព​ទាំង​អស់​នៅ​តែ​ត្រូវ​មាន​សម្លេង​តែ​មួយ​ដើម្បី​រក្សា​សាមគ្គី​ភាព និង​ភាព​រឹងមាំ។ លោក​ អាត់ ធន់​ បន្ថែម​ថា​ តួលេខ​ចុង​ក្រោយ​ស្ថិត​លើ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ។

លោក​ អាត់​ ធន់​ បាន​ថ្លែង​ថា៖

«អា​លេខ​នេះ​ គ្រាន់​តែ​ជា​លេខ​ដាក់​ចរចា​ចុង​ក្រោយ​របស់​យើង​ទេ។ យើង​អត់​ចង់​ឲ្យ​បែក​គ្នា​ពី​ព្រោះ​ថា​ទៅ​ដល់​ក្រុម​ប្រឹក្សា​ការងារ​វា​ពិបាក។​ ការ​ចរចា​រាល់​ដង នយោជក​មួយ​ សហជីព​មួយ​ តែ​បើ​សហជីព​ពីរ​ បាន​ន័យ​ថា​វា​បង្ហាញ​ភាព​កម្សោយ​របស់​យើង​ពេក។ យើង​ក៏​ដឹង​ដែរ​ថា​ ពេល​ទៅ​ដល់​ក្រុម​ប្រឹក្សា​ការងារ​នឹង​មាន​លេខ​ថ្មី​មួយ​ទៀត​ហើយ»។

លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​អំពី​គោលជំហរ​ខ្លូន ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ដោយ​ឡែក​ លោក​ ជួន​ មុំថុល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ ចាក​ចេញ​ពី​ការ​ប្រជុំ​ដោយ​ទឹក​មុខ​ញញឹម។ លោក​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​យល់​ស្រប​នឹង​សេចក្តី​សម្រេច​ក្រោយ​ប្រជុំ​ និង​ពេញចិត្ត​ការ​សម្រេច​រួម​ដែល​ទម្លាក់​ចំនួន​ទឹក​ប្រាក់​សម្រាប់​ការ​ចរចា​ពី ១៧៧, ៥៩​ដុល្លារ កាល​ពី​២ថ្ងៃ​មុន​ មក​ចំនួន​១៧១​ដុល្លារ​នៅ​ថ្ងៃ​នេះ។

លោក​ប៉ាន់​ស្មាន​ទៀត​ថា​ កម្មករ​ទំនង​នឹងអាច​ទទួលបាន​ប្រមាណ​ក្រោម​ ១៦០​ដុល្លារ​បន្តិច​បន្តួច​ ហើយ​សង្ឃឹម​ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​នឹង​អន្តរាគមន៍​ ដើម្បី​បន្ថែម​ទឹក​ប្រាក់​មួយ​ចំនួន​ដូច​ដែល​លោក​បាន​ធ្វើ​កាល​ពីឆ្នាំ​ទៅ។

លោក​ ជួន​ មុំថុល​ បាន​ថ្លែង​ថា៖

«អាច​ឡើង​ដល់ ១៥០​ដុល្លារ​ជាង ឬ​ក្រោម​១៦០ ប្រហែល​ចន្លោះ​១០%។ សម្តេច​តេជោ​ ជា​ធម្មតា​គាត់​តែង​តែ​ដំឡើង ចាំ​មើល​ឆ្នាំ​នេះ​ប្រហែល​ជា​គាត់​ឡើង»។

​កាល​ពី​ឆ្នាំ​មុន គណៈកម្មការ​ប្រឹក្សា​ការងារ​នៃក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ សម្រេច​បាន​នូវ​តួ​លេខ​ប្រាក់​ឈ្នួល​អប្បបរិមា​សម្រាប់​ឆ្នាំ ២០១៦ ​ចំនួន​១៣៥​ ដុល្លារ។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​អន្តរាគមន៍​ដោយ​ប្រកាស​ឲ្យ​បន្ថែម​ចំនួន​ ៥​ដុល្លារ​ ទៀត​ គឺ​កើន​បាន​១៤០​ដុល្លារ។

លោក​ ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​ ពន្យល់​ពី​បញ្ហា​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដោយ​ការ​ប្រៀបធៀប ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នេះ​ថា​ ការ​កើន​ឡើង​ប្រមាណ​ ១០%​ក្នុង​មួយ​ឆ្នាំ​ជា​សញ្ញាណ​វិជ្ជមាន​ ព្រោះ​កំណើន​សេដ្ឋកិច្ច​ជា​រួម​បូក​នឹង​អតិ​ផរណា​ គឺ​ប្រមាណ​ ៩​%​ ទៅ​ ១០%។

លោក​ ចាន់​ សុផល​ បាន​ថ្លែង​ថា៖

«ឲ្យ​តែ​កើន ឲ្យ​តែ​បាន​ប្រហែល​១០% ក្នុង​មួយ​ឆ្នាំ​គឺ​ជា​ការ​ល្អ​ហើយ។ ចំពោះ​ថា​ប្រាក់​ឈ្នួល​ផ្ទះ ឬ​ប្រាក់​សោហ៊ុយ​អី​ផ្សេងៗ​ឡើង​ថ្លៃ​នោះ មិន​ប្រាកដ​ថា​អញ្ចឹង​ទេ វា​មិន​ចេះ​តែ​ឡើង​ស្រេច​ចិត្ត​ទេ។ អ្វីៗ​វា​ឡើង​តាម​តម្រូវការ​ក្នុង​ទីផ្សារ​ដែរ»។

មុន​ឆ្នាំ​២០១៣ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ។ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​និង​អហិង្សា។ យ៉ាង​ហោច​ណាស់​មាន​កម្មករ​៥​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ក្នុង​បាតុកម្ម​ធំ​មួយ​នា​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

ក្រោយ​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ​ប្រាក់​ឈ្នូល​អប្បបរិមា​កម្មករ​ត្រូវ​បាន​ដំឡើងមួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ។ក៏​ប៉ុន្តែ​កម្ម​ករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ ដោយ​ការ​ហូប​ចុក​អាហារ​ដែល​មិន​បំប៉ន​ដល់​សុខភាព​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​ទទួល​គ្រោះ​ថ្នាក់​និង​ស្លាប់​បាត់​បង់​ជីវិត៕

XS
SM
MD
LG